យេរេមា 46:3-9 KHOV

3 ចូរ​រៀប‌ចំ​ខែល​តូច​ខែល​ធំ ហើយ​ចូល​ទៅ​ឯ​ចំបាំង​ចុះ

4 ឱ​ពួក​ពល​សេះ​អើយ ចូរ​ត្រៀម​សេះ ហើយ​ឡើង​ជិះ​ចុះ ចូរ​ចេញ​មក​ទាំង​ពាក់​មួក​សឹក ចូរ​ខាត់​លំពែង ហើយ​ពាក់​អាវ​ក្រោះ​ទៅ

5 ហេតុ​អ្វី​បាន​ជា​អញ​ត្រូវ​ឃើញ​ដូច្នេះ គេ​ត្រូវ​ស្លុត​ចិត្ត ហើយ​បាន​ថយ​ចេញ​ទៅ ពួក​ខ្លាំង​ពូកែ​របស់​គេ​បាន​ត្រូវ​វាយ​ផ្តួល​ចុះ ក៏​រត់​ទៅ​ឥត​ងាក​បែរ​ទៅ​ខាង​ក្រោយ​ឡើយ ព្រោះ​មាន​សេចក្តី​ស្ញែង​ខ្លាច​នៅ​គ្រប់​ជុំវិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

6 កុំ​បើក​ឲ្យ​មនុស្ស​លឿន​រត់​ទៅ​បាត់ ឬ​មនុស្ស​ខ្លាំង​ពូកែ​រួច​ខ្លួន​ឡើយ គេ​បាន​ចំពប់​ដួល​ចុះ នៅ​ស្រុក​ខាង​ជើង ក្បែរ​ទន្លេ​អ៊ើប្រាត​ហើយ

7 តើ​អ្នក​ណា​នេះ ដែល​ឡើង​មក ដូច​ជា​ទឹក​ជន់​ដែល​ទឹក​នោះ​កំរើក​ឡើង​ដូច​ជា​ទន្លេ

8 ស្រុក​អេស៊ីព្ទ​ឡើង​មក​ដូច​ជា​ទឹក​ជន់ ហើយ​ទឹក​នោះ​ក៏​កំរើក​ឡើង​ដូច​ជា​ទន្លេ គេ​អួត​ថា អញ​នឹង​ក្រោក​ឡើង អញ​នឹង​គ្រប​លើ​ផែនដី អញ​នឹង​បំផ្លាញ​អស់​ទាំង​ទី​ក្រុង និង​មនុស្ស​ដែល​អាស្រ័យ​នៅ​ផង

9 សេះ​ទាំង‌ឡាយ​អើយ ចូរ​ឡើង​ទៅ រទេះ​ចំបាំង​ទាំង‌ឡាយ​អើយ ចូរ​សំរុក​ចូល​ចុះ ហើយ​ត្រូវ​ឲ្យ​មនុស្ស​ស្ទាត់​ជំនាញ​ចេញ​ទៅ​ដែរ គឺ​ទាំង​ពួក​គូស និង​ពួក​ពូត ជា​ពួក​អ្នក​ដែល​កាន់​ខែល ហើយ​ពួក​លូឌ​ដែល​កាន់ ហើយ​ដំឡើង​ធ្នូ