3 ដោយឮសូរព្រូសព្រឹបនៃជើងសេះដ៏ខ្លាំងពូកែរបស់គេ ដោយសូររន្ថាន់របស់រទេះចំបាំងគេ និងសូររ៉ូងរ៉ាងនៃកង់រទេះផង ឪពុកទាំងប៉ុន្មាននឹងមិនងាកទៅក្រោយមើលកូនឡើយ ដោយព្រោះខ្សោយដៃ
4 ដ្បិតថ្ងៃដែលត្រូវបំផ្លាញពួកភីលីស្ទីនទាំងអស់បានមកដល់ហើយ ដើម្បីនឹងកាត់អស់ទាំងអ្នកជំនួយ ដែលនៅសល់ចេញពីក្រុងទីរ៉ុស និងក្រុងស៊ីដូនបង់ ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងបំផ្លាញសាសន៍ភីលីស្ទីន គឺជាសំណល់មនុស្សដែលមកពីកោះកាប់ថោរទៅ
5 ក្រុងកាសាបានទៅជាទំពែកហើយ ក្រុងអាសកាឡូនបានត្រូវសាបសូន្យទៅ ព្រមទាំងសំណល់មនុស្សនៅវាលច្រកភ្នំនោះផង តើឯងនឹងអារសាច់ខ្លួន ដល់កាលណាទៀត
6 ឱដាវនៃព្រះយេហូវ៉ាអើយ តើដល់កាលណាបានឯងឈប់ទ្រឹងវិញ ចូរស៊កខ្លួនទៅក្នុងស្រោមចុះ ចូរផ្អាក ហើយស្ងៀមនៅ
7 ឯងនឹងនៅស្ងៀមឯណាបាន ដ្បិតឃើញថា ព្រះយេហូវ៉ាបានបង្គាប់ការហើយ គឺទ្រង់ដំរូវឲ្យទាស់នឹងក្រុងអាសកាឡូន ហើយនឹងឆ្នេរសមុទ្រផង។