យេរេមា 47:4-7 KHOV

4 ដ្បិត​ថ្ងៃ​ដែល​ត្រូវ​បំផ្លាញ​ពួក​ភីលីស្ទីន​ទាំង​អស់​បាន​មក​ដល់​ហើយ ដើម្បី​នឹង​កាត់​អស់​ទាំង​អ្នក​ជំនួយ ដែល​នៅ​សល់​ចេញ​ពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​បង់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បំផ្លាញ​សាសន៍​ភីលីស្ទីន គឺ​ជា​សំណល់​មនុស្ស​ដែល​មក​ពី​កោះ​កាប់ថោរ​ទៅ

5 ក្រុង​កាសា​បាន​ទៅ​ជា​ទំពែក​ហើយ ក្រុង​អាស‌កា‌ឡូន​បាន​ត្រូវ​សាប‌សូន្យ​ទៅ ព្រម​ទាំង​សំណល់​មនុស្ស​នៅ​វាល​ច្រក​ភ្នំ​នោះ​ផង តើ​ឯង​នឹង​អារ​សាច់​ខ្លួន ដល់​កាល​ណា​ទៀត

6 ឱ​ដាវ​នៃ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​បាន​ឯង​ឈប់​ទ្រឹង​វិញ ចូរ​ស៊ក​ខ្លួន​ទៅ​ក្នុង​ស្រោម​ចុះ ចូរ​ផ្អាក ហើយ​ស្ងៀម​នៅ

7 ឯង​នឹង​នៅ​ស្ងៀម​ឯ​ណា​បាន ដ្បិត​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ការ​ហើយ គឺ​ទ្រង់​ដំរូវ​ឲ្យ​ទាស់​នឹង​ក្រុង​អាស‌កា‌ឡូន ហើយ​នឹង​ឆ្នេរ​សមុទ្រ​ផង។