12 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងចាត់ប្រើមនុស្សទៅឯគេ ដែលនឹងចាក់ផ្ទេរចេញឲ្យដបនៅទទេ ហើយនឹងបំបែកដបឲ្យខ្ទេចខ្ទីដែរ
13 នោះម៉ូអាប់នឹងខ្មាសចំពោះព្រះកេម៉ូស ដូចជាពួកវង្សអ៊ីស្រាអែលបានខ្មាសចំពោះបេត-អែល ជាទីទុកចិត្តរបស់គេដែរ
14 ធ្វើដូចម្តេចឲ្យឯងរាល់គ្នាថា យើងជាមនុស្សខ្លាំងពូកែ ហើយស្ទាត់ជំនាញក្នុងចំបាំងបាន
15 ស្រុកម៉ូអាប់បានត្រូវខូចបង់ហើយ ទីក្រុងរបស់គេបានហុយឡើងជាផ្សែង ពួកកំឡោះជ្រើសរើសរបស់គេបានចុះទៅឯទីសំឡេះ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលទ្រង់ព្រះនាមជា ព្រះយេហូវ៉ានៃពួកពលបរិវារ
16 សេចក្តីអន្តរាយរបស់សាសន៍ម៉ូអាប់ជិតមកដល់ហើយ សេចក្តីវេទនារបស់គេក៏ប្រញាប់រួសរាន់ដែរ
17 ឯងរាល់គ្នាដែលនៅជុំវិញគេអើយ ចូរយំទួញនឹងគេចុះ ហើយឯងរាល់គ្នាដែលស្គាល់ឈ្មោះគេអើយ ចូរពោលថា ដំបងខែងមាំនោះបានបាក់យ៉ាងណាហ្ន៎ ជាដំបងរុងរឿងផង
18 ឱកូនស្រីដែលអាស្រ័យនៅក្រុងឌីបូនអើយ ចូរចុះពីសណ្ឋានរុងរឿងឧត្តមរបស់ឯងមក ហើយអង្គុយនៅទីស្រេកវិញចុះ ដ្បិតមេដែលបំផ្លាញស្រុកម៉ូអាប់ បានឡើងមកទាស់នឹងឯងហើយ គេបានបំផ្លាញទីមាំមួនរបស់ឯងបង់