យេរេមា 48:2-8 KHOV

2 សាសន៍​ម៉ូអាប់​លែង​មាន​សេចក្តី​អំនួត ពី​ក្រុង​ហែសបូន​ហើយ មាន​គេ​បាន​បង្កើត​ការ​អាក្រក់​ទាស់​នឹង​វា​ថា ចូរ​មក យើង​នឹង​កាត់​គេ​ចេញ ពី​ដំណែង​ជា​នគរ​ទៅ ហើយ​ឯង ឱ​ម៉ាតម៉ែន​អើយ ឯង​នឹង​ត្រូវ​ស្ងៀម​នៅ​ដែរ ដាវ​នឹង​ដេញ​តាម​ឯង

3 មាន​ឮ​សូរ​សំរែក​ចេញ​ពី​ក្រុង​ហូរ៉ូណែម គឺ​ជា​ការ​ខូច​បង់ ហើយ​បំផ្លាញ​យ៉ាង​សំបើម

4 ស្រុក​ម៉ូអាប់​បាន​ត្រូវ​បំផ្លាញ​ហើយ ពួក​តូចៗ​របស់​គេ​បាន​ស្រែក​ឲ្យ​ឮ

5 ដ្បិត​គេ​នឹង​ឡើង​តាម​ផ្លូវ​ទៅ​ឯ​លូគីត​ទាំង​យំ​បណ្តើរ​ជានិច្ច ឯ​ត្រង់​ផ្លូវ​ចុះ​ទៅ​ឯ​ហូរ៉ូណែម នោះ​មាន​ឮ​សំរែក​ថប់​ព្រួយ​ពី​ការ​បំផ្លាញ

6 ចូរ​រត់​ទៅ​ឲ្យ​រួច​ជីវិត​ឯង​ចុះ ត្រូវ​ឲ្យ​នៅ​ដូច​ជា​ដើម​ឈើ​សោះ‌កក្រោះ នៅ​ទី​រហោ‌ស្ថាន

7 ដ្បិត​ដោយ​ព្រោះ​ឯង​បាន​ទុក​ចិត្ត​នឹង​ការ​របស់​ឯង ហើយ​នឹង​ទ្រព្យ​សម្បត្តិ​របស់​ឯង បាន​ជា​ឯង​នឹង​ត្រូវ​គេ​ចាប់​យក​ដែរ ហើយ​ព្រះ‌កេម៉ូស​នឹង​ត្រូវ​នាំ​ចេញ​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​ចៅ‌ហ្វាយ​របស់​វា​ទាំង​អស់​ផង

8 នឹង​មាន​មេ​បំផ្លាញ​មក​លើ​គ្រប់​ទាំង​ទី​ក្រុង ឥត​មាន​ណា​មួយ​រួច​ឡើយ ឯ​ច្រក​ភ្នំ នឹង​ត្រូវ​វិនាស​ទៅ ហើយ​ស្រុក​វាល​នឹង​ត្រូវ​បំផ្លាញ​ដែរ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ