8 នឹងមានមេបំផ្លាញមកលើគ្រប់ទាំងទីក្រុង ឥតមានណាមួយរួចឡើយ ឯច្រកភ្នំ នឹងត្រូវវិនាសទៅ ហើយស្រុកវាលនឹងត្រូវបំផ្លាញដែរ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ
9 ចូរឲ្យម៉ូអាប់មានស្លាបចុះ ដើម្បីឲ្យបានហើរទៅឲ្យរួច ដ្បិតទីក្រុងទាំងប៉ុន្មានរបស់គេនឹងត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ
10 អ្នកណាដែលធ្វើការរបស់ព្រះយេហូវ៉ា ដោយព្រងើយកន្តើយ នោះត្រូវបណ្តាសាហើយ អ្នកណាដែលទប់ដាវខ្លួនមិនឲ្យកំចាយឈាម នោះក៏ត្រូវបណ្តាសាដែរ។
11 សាសន៍ម៉ូអាប់បាននៅដោយឥតកង្វល់ តាំងពីក្មេងមក គេបានរងនៅលើកកររបស់គេ ឥតដែលចាក់ផ្ទេរពីដប១ទៅដល់ដប១ទៀត ក៏មិនដែលត្រូវនាំទៅជាឈ្លើយឡើយ ហេតុនោះបានជាគេមានរសជាតិនៅដូចដដែល ហើយក្លិនរបស់គេក៏មិនបានផ្លាស់ប្រែទៅដែរ
12 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងចាត់ប្រើមនុស្សទៅឯគេ ដែលនឹងចាក់ផ្ទេរចេញឲ្យដបនៅទទេ ហើយនឹងបំបែកដបឲ្យខ្ទេចខ្ទីដែរ
13 នោះម៉ូអាប់នឹងខ្មាសចំពោះព្រះកេម៉ូស ដូចជាពួកវង្សអ៊ីស្រាអែលបានខ្មាសចំពោះបេត-អែល ជាទីទុកចិត្តរបស់គេដែរ
14 ធ្វើដូចម្តេចឲ្យឯងរាល់គ្នាថា យើងជាមនុស្សខ្លាំងពូកែ ហើយស្ទាត់ជំនាញក្នុងចំបាំងបាន