យេរេមា 49:1-4 KHOV

1 ពី​ពួក​កូន​ចៅ​អាំម៉ូន។ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​អ៊ីស្រា‌អែល​គ្មាន​កូន​ប្រុស​ទេ​ឬ​អី តើ​គ្មាន​អ្នក​ណា​នឹង​គ្រង​មរដក​ទេ​ឬ ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ម៉ូឡុក បាន​គ្រង​ស្រុក​កាឌ​ជា​មរដក ហើយ​ពួក​វា​នឹង​អាស្រ័យ​នៅ ក្នុង​ទី​ក្រុង​នៃ​ស្រុក​នោះ​ដូច្នេះ

2 ហេតុ​នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​ធ្វើ​ឲ្យ​ឮ​សំរែក​ប្រាប់​ពី​ចំបាំង​នៅ​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ទី​ក្រុង​នោះ​នឹង​ទៅ​ជា​គំនរ​បំណែក​នៅ​ស្ងាត់​ច្រៀប ហើយ​តំបន់​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដុត​ចោល​ទៅ គ្រា​នោះ​សាសន៍​អ៊ីស្រា‌អែល​នឹង​បាន​មរដក ដែល​ពួក​កូន​ចៅ​អាំម៉ូន​បាន​យក​ជា​របស់​ផង​គេ​នោះ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

3 ឱ​ហែសបូន​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ក្រុង​អៃយ​ត្រូវ​ខូច​បង់​ហើយ ឱ​ពួក​កូន​ស្រី​នៃ​ក្រុង​រ៉ាបាត​អើយ ចូរ​ស្រែក​ឡើង ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ទួញ​ទំនួញ​ចុះ ត្រូវ​ឲ្យ​រត់​ទៅ​មក​តាម​របង ដ្បិត​ព្រះ‌ម៉ូឡុក​នឹង​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​ចៅ‌ហ្វាយ​វា​ទាំង​ប៉ុន្មាន​ផង

4 ឱ​កូន​ស្រី​ដែល​រា‌ថយ​អើយ ជា​អ្នក​ដែល​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ហើយ​ពោល​ថា តើ​អ្នក​ណា​នឹង​មក​ទាស់​នឹង​អញ ហេតុ​អ្វី​បាន​ជា​ឯង​អួត​ពី​ច្រក​ភ្នំ​របស់​ឯង គឺ​ជា​ច្រក​ភ្នំ​ដែល​មាន​ទឹក​ហូរ​នោះ