យេរេមា 49:23-29 KHOV

23 ពី​ក្រុង​ដាម៉ាស។ឯ​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ គេ​ត្រូវ​ខ្មាស​ជ្រប់​មុខ​ហើយ ពី​ព្រោះ​គេ​បាន​ឮ​ដំណឹង​អាក្រក់ ហើយ​ចិត្ត​គេ​រលាយ​ទៅ សេចក្តី​ទុក្ខ​ព្រួយ​របស់​គេ​ដូច​ជា​សមុទ្រ​ដែល​កំរើក​ឡើង និង​ឲ្យ​ស្ងប់​វិញ​មិន​បាន

24 ក្រុង​ដាម៉ាស​បាន​ទៅ​ជា​ខ្សោយ គេ​បែរ​ទៅ​រៀប​នឹង​រត់ សេចក្តី​ភ័យ​ញ័រ​ក៏​ចាប់​គេ​ហើយ គេ​កើត​មាន​សេចក្តី​ថប់​ព្រួយ និង​សេចក្តី​ទុក្ខ​វេទនា ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន

25 ទី​ក្រុង​គួរ​សរសើរ ជា​ទី​រីក‌រាយ​ដល់​អញ ដូច​ម្តេច​បាន​ជា​គេ​មិន​សំចៃ​ទុក​ឯង​ដូច្នេះ​ហ្ន៎

26 ហេតុ​នោះ​ពួក​កំឡោះៗ​របស់​ក្រុង​នោះ​នឹង​ដួល​នៅ​ក្នុង​ផ្លូវ ហើយ​អស់​ទាំង​ទាហាន​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ថ្ងៃ​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

27 ហើយ​អញ​នឹង​បង្កាត់​ភ្លើង​ឡើង​នៅ​ក្នុង​កំផែង​ក្រុង​ដាម៉ាស ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​បេន-ហាដាឌ​ទៅ។

28 ពី​ពួក​កេដារ និង​ពី​នគរ​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​ហាសោរ ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​វាយ។ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ក្រោក​ឡើង ឡើង​ទៅ​ឯ​ពួក​កេដារ ហើយ​បំផ្លាញ​ពួក​កូន​ស្រុក​នៅ​ខាង​កើត​ចុះ

29 ពួក​ខ្មាំង​សត្រូវ​នឹង​ចាប់​យក​ត្រសាល និង​ហ្វូង​ចៀម​របស់​គេ ក៏​នឹង​ដឹក​រនាំង អស់​ទាំង​ភាជនៈ និង​សត្វ​អូដ្ឋ​របស់​គេ ទៅ​ទុក​សំរាប់​ខ្លួន ហើយ​មនុស្ស​នឹង​ស្រែក​ប្រាប់​គេ​ថា មាន​សេចក្តី​ស្ញែង​ខ្លាច នៅ​គ្រប់​ទិស​ហើយ