25 ទីក្រុងគួរសរសើរ ជាទីរីករាយដល់អញ ដូចម្តេចបានជាគេមិនសំចៃទុកឯងដូច្នេះហ្ន៎
26 ហេតុនោះពួកកំឡោះៗរបស់ក្រុងនោះនឹងដួលនៅក្នុងផ្លូវ ហើយអស់ទាំងទាហាននឹងត្រូវស្ងៀមស្ងាត់នៅថ្ងៃនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
27 ហើយអញនឹងបង្កាត់ភ្លើងឡើងនៅក្នុងកំផែងក្រុងដាម៉ាស ភ្លើងនោះនឹងឆេះដំណាក់របស់បេន-ហាដាឌទៅ។
28 ពីពួកកេដារ និងពីនគរទាំងប៉ុន្មានដែលនៅស្រុកហាសោរ ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានវាយ។ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរក្រោកឡើង ឡើងទៅឯពួកកេដារ ហើយបំផ្លាញពួកកូនស្រុកនៅខាងកើតចុះ
29 ពួកខ្មាំងសត្រូវនឹងចាប់យកត្រសាល និងហ្វូងចៀមរបស់គេ ក៏នឹងដឹករនាំង អស់ទាំងភាជនៈ និងសត្វអូដ្ឋរបស់គេ ទៅទុកសំរាប់ខ្លួន ហើយមនុស្សនឹងស្រែកប្រាប់គេថា មានសេចក្តីស្ញែងខ្លាច នៅគ្រប់ទិសហើយ
30 ឱឯងរាល់គ្នាជាពួកអ្នកស្រុកហាសោរអើយ ចូររត់ទៅ ចូរដើរសាត់ព្រាត់ទៅឲ្យឆ្ងាយ ត្រូវឲ្យជ្រកនៅរអាងយ៉ាងជ្រៅចុះ ដ្បិតនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានប្រឹក្សាការ ហើយកើតមានគំនិតទាស់នឹងឯង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
31 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរក្រោកឡើងៗទៅឯសាសន៍១ដែលនៅជាសុខ ហើយឥតកង្វល់ចុះ គេគ្មានទ្វារ គ្មានរនុក ជាពួកអ្នកដែលនៅតែគ្នាគេប៉ុណ្ណោះ