យេរេមា 49:6-12 KHOV

6 ប៉ុន្តែ ជាន់​ក្រោយ​អញ​នឹង​នាំ​ពួក​កូន​ចៅ​អាំម៉ូន ដែល​ជា​ឈ្លើយ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

7 ពី​សាសន៍​អេដំម។ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​គ្មាន​ប្រាជ្ញា​នៅ​ក្នុង​ក្រុង​ថេម៉ាន​ទៀត​ទេ​ឬ តើ​សេចក្តី​ប្រឹក្សា​បាន​សូន្យ​បាត់​ពី​ពួក​មនុស្ស​ឆ្លៀវ‌ឆ្លាត​ឬ​អី តើ​ប្រាជ្ញា​របស់​គេ​បាន​រលាយ​បាត់​ទៅ​ឬ

8 ឱ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ស្រុក​ដេដាន់​អើយ ចូរ​រត់​ទៅ ចូរ​បែរ​ខ្នង​ចុះ ត្រូវ​ឲ្យ​ទៅ​ជ្រក​នៅ​រអាង​យ៉ាង​ជ្រៅ​ទៅ ដ្បិត​អញ​នឹង​នាំ​សេចក្តី​អន្តរាយ​របស់​អេសាវ​មក​លើ​គេ គឺ​ជា​វេលា​ដែល​អញ​នឹង​ធ្វើ​ទោស​ដល់​គេ

9 បើ​មាន​ពួក​សំរាប់​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​មក​ឯ​ឯង នោះ​តើ​គេ​មិន​ទុក​ផ្លែ​ខ្លះ​ឲ្យ​បេះ​សន្សំ​ជាន់​ក្រោយ​ទេ​ឬ បើ​ចោរ​មក​នៅ​ពេល​យប់ នោះ​តើ​វា​មិន​បំផ្លាញ​ឲ្យ​ល្មម​តែ​ស្កប់​ចិត្ត​ប៉ុណ្ណោះ​ទេ​ឬ​អី

10 ប៉ុន្តែ​ឯ​អញៗ​បាន​ធ្វើ​ឲ្យ​អេសាវ​អាក្រាត​នៅ​ទទេ អញ​បាន​បើក​កេរ‌ខ្មាស​គេ​ឲ្យ​ឃើញ​ផង គេ​នឹង​មិន​អាច​បិទ​បាំង​ខ្លួន​បាន​ទេ ពូជ‌ពង្ស​គេ​ត្រូវ​បំផ្លាញ​ហើយ ព្រម​ទាំង​បង​ប្អូន និង​អ្នក​ជិត​ខាង​គេ​ផង ឯ​ខ្លួន​គេ​ក៏​មិន​នៅ​ទៀត​ដែរ

11 ចូរ​លះ​ចោល​កូន​កំព្រា​របស់​ឯង​ចុះ អញ​នឹង​ចិញ្ចឹម​វា​ឲ្យ​រស់​នៅ ហើយ​ត្រូវ​ឲ្យ​ពួក​មេម៉ាយ​របស់​ឯង​ទុក​ចិត្ត​នឹង​អញ​ទៅ

12 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល ពួក​អ្នក​ដែល​មិន​មាន​ទោស​ជា​ត្រូវ​ផឹក​ពី​ពែង នោះ​នឹង​ត្រូវ​ផឹក​វិញ​ជា​មិន​ខាន ឯ​ឯង​តើ​ជា​អ្នក​ដែល​នឹង​អាច​រួច​ពី​ទោស​ទាំង​អស់​ឬ ឯង​មិន​ត្រូវ​នៅ​ជា​ឥត​ទោស​ទេ គឺ​ឯង​នឹង​ត្រូវ​ផឹក​ពី​ពែង​នេះ​ជា​ពិត​វិញ