យេរេមា 50:32-38 KHOV

32 នោះ​អ្នក​ឆ្មើង‌ឆ្មៃ​នឹង​ចំពប់​ដួល ឥត​មាន​អ្នក​ណា​លើក​ឡើង​វិញ​ឡើយ អញ​នឹង​បង្កាត់​ភ្លើង នៅ​អស់​ទាំង​ទី​ក្រុង​របស់​គេ ហើយ​ភ្លើង​នោះ​នឹង​ឆេះ​គ្រប់​ទាំង​អស់​ដែល​នៅ​ជុំវិញ​គេ​ផង។

33 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា ត្រូវ​គេ​សង្កត់‌សង្កិន​ជា​មួយ​គ្នា ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ចាប់​គេ​នាំ​ទៅ​ជា​ឈ្លើយ នោះ​ក៏​ឃុំ‌ឃាំង​គេ​ជាប់​នៅ មិន​ព្រម​លែង​ចេញ​ទេ

34 ឯ​ព្រះ​ដ៏​ប្រោស​លោះ​គេ ទ្រង់​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​កាន់​ក្តី​គេ ដើម្បី​នឹង​ប្រោស​ឲ្យ​ផែនដី​បាន​សេចក្តី​ស្រាក‌ស្រាន្ត ហើយ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន កើត​មាន​ភ័យ​អាសន្ន​វិញ

35 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មាន​ដាវ​មក​លើ​ពួក​ខាល់ដេ និង​លើ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន លើ​ពួក​ចៅ‌ហ្វាយ និង​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​ផង

36 មាន​ដាវ​មក​លើ​ពួក​ភូត‌ភរ គេ​នឹង​ត្រឡប់​ជា​វិង‌ស៊ុង​ស្មារតី មាន​ដាវ​មក​លើ​ពួក​ខ្លាំង​ពូកែ​របស់​គេ ហើយ​ពួក​នោះ​នឹង​ភ័យ​ស្លុត​ទៅ

37 មាន​ដាវ​មក​លើ​សេះ​ទាំង​ប៉ុន្មាន និង​រទេះ​ចំបាំង​របស់​គេ ហើយ​លើ​ជន‌ជាតិ​លាយ‌ឡំ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​បាប៊ីឡូន​ដែរ គេ​នឹង​ត្រឡប់​ទៅ​ដូច​ជា​ស្រី​វិញ មាន​ដាវ​មក​លើ​អស់​ទាំង​ទ្រព្យ‌សម្បត្តិ​របស់​គេ ហើយ​ទាំង​អស់​នឹង​ត្រូវ​ប្លន់​យក​ទៅ

38 មាន​រដូវ​រាំង‌រឹះ​មក​លើ​ទី​ទឹក​របស់​គេ ហើយ​ទឹក​ទាំង​នោះ​នឹង​រីង​ស្ងួត​ទៅ ពី​ព្រោះ​ស្រុក​នោះ​មាន​សុទ្ធ​តែ​រូប​ឆ្លាក់ ក៏​វក់​នឹង​រូប​ព្រះ​ផង