1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងបង្កើតឲ្យមានខ្យល់ ដែលបំផ្លាញទាស់នឹងក្រុងបាប៊ីឡូន ហើយទាស់នឹងពួកអ្នកនៅកណ្តាលសាសន៍ដែលលើកខ្លួនឡើងទាស់នឹងអញដែរ
2 អញនឹងចាត់មនុស្សដទៃឲ្យទៅឯក្រុងបាប៊ីឡូន អ្នកទាំងនោះនឹងអុំគេ ហើយនឹងរំលីងទាំងអស់ ចេញពីស្រុកទៅ ដ្បិតនៅថ្ងៃអន្តរាយ អ្នកទាំងនោះនឹងឡោមព័ទ្ធជុំវិញគេ
3 ចូរយឹតធ្នូបាញ់ពួកអ្នកដែលយឹតធ្នូចុះ ព្រមទាំងអ្នកដែលក្រោកឡើង ទាំងពាក់អាវក្រោះផង កុំឲ្យប្រណីពួកកំឡោះៗរបស់គេឡើយ ត្រូវឲ្យបំផ្លាញពលទ័ពគេឲ្យអស់រលីងទៅ
4 គេនឹងត្រូវដួលស្លាប់ នៅក្នុងស្រុករបស់ពួកខាល់ដេ គេនឹងត្រូវចាក់ទំលុះនៅផ្លូវទីក្រុង។