យេរេមា 51:12-18 KHOV

12 ចូរ​ដំឡើង​ទង់‌ជ័យ​ទាស់​នឹង​កំផែង​ក្រុង​បាប៊ីឡូន​ចុះ ត្រូវ​ឲ្យ​ពួក​យាម​បាន​កំឡាំង​ឡើង ចូរ​ដាក់​ពួក​ចាំ​យាម ហើយ​រៀប​ទ័ព​បង្កប់​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច ហើយ​បាន​បង្ហើយ​ការ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន

13 ឱ​ក្រុង​ដែល​តាំង​នៅ​លើ​ទី​ទឹក​ជា​ច្រើន ហើយ​មាន​ទ្រព្យ‌សម្បត្តិ​ដ៏​បរិបូរ​អើយ ចុង​បំផុត​របស់​ឯង​បាន​មក​ដល់​ហើយ សេចក្តី​លោភ​របស់​ឯង​ក៏​ដល់​កំណត់​ផង

14 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ស្បថ​ដោយ​ព្រះ‌អង្គ​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​ពេញ​ដោយ​មនុស្ស ដូច​ជា​ពេញ​ដោយ​ដង្កូវ ហើយ​គេ​នឹង​ស្រែក​ឡើង​ទាស់​នឹង​ឯង។

15 ឯ​ព្រះ​ទ្រង់​បាន​បង្កើត​ផែនដី ដោយ‌សារ​ព្រះ‌ចេស្តា ទ្រង់​ក៏​បាន​តាំង​លោកីយ៍​ឡើង ដោយ​ប្រាជ្ញា​របស់​ទ្រង់ ក៏​បាន​លាត​ផ្ទៃ​មេឃ ដោយ​យោបល់​ទ្រង់

16 កាល​ណា​ទ្រង់​បព្ចោញ​ព្រះ‌សូរ‌សៀង នោះ​មាន​ឮ​សូរ​សន្ធឹក​នៃ​ទឹក​នៅ​លើ​មេឃ ហើយ​ទ្រង់​បណ្តាល​ឲ្យ​ចំហាយ​ទឹក​ឡើង​ពី​ចុង​ផែនដី ទ្រង់​បង្កើត​ផ្លេក‌បន្ទោរ​សំរាប់​ភ្លៀង ក៏​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​នៃ​ទ្រង់​ផង

17 គ្រប់​គ្នា​បាន​ត្រឡប់​ជា​មនុស្ស​កំរោល ហើយ​ក៏​ឥត​មាន​ដំរិះ​ផង គ្រប់​ទាំង​ជាង​ទង​បាន​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្តី​ភូត‌ភរ គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ឡើយ

18 វា​សុទ្ធ​តែ​ឥត​ប្រយោជន៍ ជា​របស់​ក្លែង​បញ្ឆោត​ទទេ នៅ​គ្រា​ដែល​ធ្វើ​ទោស​វា នោះ​វា​នឹង​សូន្យ​បាត់​ទៅ