14 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានស្បថដោយព្រះអង្គទ្រង់ថា ពិតប្រាកដជាអញនឹងធ្វើឲ្យឯងបានពេញដោយមនុស្ស ដូចជាពេញដោយដង្កូវ ហើយគេនឹងស្រែកឡើងទាស់នឹងឯង។
15 ឯព្រះទ្រង់បានបង្កើតផែនដី ដោយសារព្រះចេស្តា ទ្រង់ក៏បានតាំងលោកីយ៍ឡើង ដោយប្រាជ្ញារបស់ទ្រង់ ក៏បានលាតផ្ទៃមេឃ ដោយយោបល់ទ្រង់
16 កាលណាទ្រង់បព្ចោញព្រះសូរសៀង នោះមានឮសូរសន្ធឹកនៃទឹកនៅលើមេឃ ហើយទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដី ទ្រង់បង្កើតផ្លេកបន្ទោរសំរាប់ភ្លៀង ក៏បព្ចោញខ្យល់ពីឃ្លាំងនៃទ្រង់ផង
17 គ្រប់គ្នាបានត្រឡប់ជាមនុស្សកំរោល ហើយក៏ឥតមានដំរិះផង គ្រប់ទាំងជាងទងបានត្រូវខ្មាស ដោយសាររូបឆ្លាក់របស់គេ ដ្បិតរូបសិតរបស់គេជាសេចក្តីភូតភរ គ្មានខ្យល់ដង្ហើមនៅក្នុងវាឡើយ
18 វាសុទ្ធតែឥតប្រយោជន៍ ជារបស់ក្លែងបញ្ឆោតទទេ នៅគ្រាដែលធ្វើទោសវា នោះវានឹងសូន្យបាត់ទៅ
19 ឯចំណែករបស់ពួកយ៉ាកុប មិនមែនដូច្នោះទេ ដ្បិតគឺទ្រង់ដែលជបសូនរបស់សព្វសារពើ ហើយសាសន៍អ៊ីស្រាអែលជាពូជអំបូរដែលជាមរដករបស់ទ្រង់ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។
20 ឯងជាពូថៅចំបាំង ហើយជាគ្រឿងសស្ត្រាវុធរបស់អញ អញនឹងបំបាក់បំបែកអស់ទាំងសាសន៍ ឲ្យខ្ទេចខ្ទីដោយសារឯង ហើយនឹងបំផ្លាញនគរផ្សេងៗ ដោយសារឯងដែរ