យេរេមា 51:3-9 KHOV

3 ចូរ​យឹត​ធ្នូ​បាញ់​ពួក​អ្នក​ដែល​យឹត​ធ្នូ​ចុះ ព្រម​ទាំង​អ្នក​ដែល​ក្រោក​ឡើង ទាំង​ពាក់​អាវ​ក្រោះ​ផង កុំ​ឲ្យ​ប្រណី​ពួក​កំឡោះៗ​របស់​គេ​ឡើយ ត្រូវ​ឲ្យ​បំផ្លាញ​ពល‌ទ័ព​គេ​ឲ្យ​អស់​រលីង​ទៅ

4 គេ​នឹង​ត្រូវ​ដួល​ស្លាប់ នៅ​ក្នុង​ស្រុក​របស់​ពួក​ខាល់ដេ គេ​នឹង​ត្រូវ​ចាក់​ទំលុះ​នៅ​ផ្លូវ​ទី​ក្រុង។

5 ដ្បិត​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មិន​បាន​ព្រាត់‌ប្រាស​ពី​គេ​ឡើយ ទោះ​បើ​ស្រុក​គេ​មាន​ពេញ ដោយ​ទោស ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ក៏​ដោយ

6 ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​រត់​ចេញ​ពី​កណ្តាល​ក្រុង​បាប៊ីឡូន ដើម្បី​ឲ្យ​រួច​ជីវិត​ចុះ កុំ​ឲ្យ​ខ្លួន​ត្រូវ​កាត់​ចេញ ដោយ​សេចក្តី​ទុច្ចរិត​របស់​គេ​ឡើយ ដ្បិត​នេះ​គឺ​វេលា​កំណត់​នៃ​សេចក្តី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​តប​ស្នង​ដល់​គេ

7 ពី​ដើម​បាប៊ីឡូន​ជា​ពែង​មាស​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ពែង​ដែល​ឲ្យ​ផែនដី​ទាំង​មូល​ស្រវឹង សាសន៍​ទាំង​ប៉ុន្មាន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ហេតុ​នោះ​បាន​ជា​សាសន៍​ទាំង​អស់​បាន​ត្រឡប់​ជា​រវើ‌រវាយ​ទៅ

8 ក្រុង​បាប៊ីឡូន​ស្រាប់​តែ​រំលំ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ភ្លាម ចូរ​ទ្រហោ​យំ​នឹង​វា​ចុះ ត្រូវ​ឲ្យ​យក​ប្រទាល​មុខ‌សះ​ទៅ​បិទ​ឲ្យ​វា​បាត់​ឈឺ បើ​សិន​ជា​នឹង​មើល​ឲ្យ​ជា​បាន

9 យើង​រាល់​គ្នា​ចង់​តែ​មើល​បាប៊ីឡូន​ឲ្យ​ជា​ដែរ តែ​វា​មិន​បាន​ជា​សោះ ចូរ​យើង​លះ​ចោល​វា​ទៅ ហើយ​ត្រឡប់​ទៅ​ឯ​ស្រុក​យើង​រៀង​ខ្លួន​វិញ ដ្បិត​ទោស​វា​លូត​រហូត​ដល់​លើ គឺ​បាន​ឡើង​ទៅ​ដល់​ផ្ទៃ​មេឃ​តែ​ម្តង