យេរេមា 51:35-41 KHOV

35 សូម​ឲ្យ​ការ​យុក‌យាក់​ដែល​គេ​បាន​ធ្វើ​ដល់​ខ្ញុំ ហើយ​ដល់​សាច់​ខ្ញុំ​បាន​ធ្លាក់​ទៅ​លើ​បាប៊ីឡូន​វិញ នេះ​ជា​ពាក្យ​ដែល​ពួក​អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​នឹង​ថា គឺ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ពោល​ថា សូម​ឲ្យ​ឈាម​របស់​ខ្ញុំ​ធ្លាក់​ទៅ​លើ​ពួក​អ្នក នៅ​ស្រុក​ខាល់ដេ​ដែរ

36 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​កាន់​ក្តី​ឯង ហើយ​នឹង​សង‌សឹក​ជំនួស​ឯង អញ​នឹង​ពង្រីង​សមុទ្រ​គេ​ទៅ ហើយ​ធ្វើ​ឲ្យ​រន្ធ​ទឹក​របស់​គេ​ស្ងួត​ដែរ

37 ឯ​ក្រុង​បាប៊ីឡូន​នឹង​ត្រឡប់​ជា​កង​គំនរ ជា​ទី​លំនៅ​របស់​សត្វ​ស្វាន ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ឥត​មាន​អ្នក​ណា​នៅ​ឡើយ

38 គេ​នឹង​ស្រែក​ជា​មួយ​គ្នា ដូច​ជា​សិង្ហ​ស្ទាវ គេ​នឹង​គ្រហឹម​ដូច​ជា​កូន​សិង្ហ

39 កាល​ណា​គេ​ក្តៅ​ខ្លួន នោះ​អញ​នឹង​រៀប​ជប់‌លៀង​ឲ្យ​គេ អញ​នឹង​ធ្វើ​ឲ្យ​គេ​ស្រវឹង ដើម្បី​ឲ្យ​គេ​បាន​រីក‌រាយ​ចិត្ត ហើយ​ឲ្យ​ដេក​លក់​ទៅ​ជានិច្ច ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

40 អញ​នឹង​នាំ​គេ​ចុះ​ទៅ​ដល់​ទី​សំឡាប់ ដូច​ជា​កូន​ចៀម​ទាំង​ប៉ុន្មាន គឺ​ដូច​ជា​ចៀម​ឈ្មោល និង​ពពែ​ឈ្មោល​ផង។

41 សេសាក​បាន​ត្រូវ​ចាប់​យក​យ៉ាង​ណា​ហ្ន៎ ទី​គួរ​លើក​សរសើរ​របស់​ផែនដី​ទាំង​មូល ត្រូវ​ចាប់​បាន​យ៉ាង​ណា​ហ្ន៎ អើ បាប៊ីឡូន​បាន​ទៅ​ជា​ទី​ស្ងាត់​ច្រៀប នៅ​កណ្តាល​អស់​ទាំង​សាសន៍​យ៉ាង​ណា​ហ្ន៎