61 យេរេមាក៏ជំរាបសេរ៉ាយ៉ាថា កាលណាលោកទៅដល់ក្រុងបាប៊ីឡូនហើយ នោះត្រូវឲ្យលោកអានមើលអស់ទាំងព្រះបន្ទូលនេះ
62 បន្ទាប់មកត្រូវថា ឱព្រះយេហូវ៉ាអើយ ទ្រង់បានមានព្រះបន្ទូលសេចក្តីទាំងនេះពីដំណើរទីនេះ ដើម្បីនឹងកាត់ចេញ ឲ្យឥតមានអ្វីនៅទៀតឡើយ ទោះមនុស្ស ឬសត្វក្តី គឺឲ្យទីនេះបាននៅចោលស្ងាត់ជារៀងរាបដរាបទៅ
63 រួចកាលណាលោកអានមើលសៀវភៅនេះសព្វគ្រប់ហើយ នោះត្រូវយកថ្មមកចងភ្ជាប់ ហើយបោះទំលាក់ទៅកណ្តាលទន្លេអ៊ើប្រាតទៅ
64 រួចត្រូវថា ក្រុងបាប៊ីឡូននឹងលិចបាត់យ៉ាងដូច្នេះដែរ ឥតដែលងើបឡើងវិញឡើយ ដោយព្រោះការអាក្រក់ដែលអញនឹងនាំមកលើវា នោះគេនឹងនឿយហត់ទៅ។ពាក្យរបស់យេរេមាចប់តែប៉ុណ្ណេះ។