យេរេមា 52:11-17 KHOV

11 ហើយ​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​សេដេគា រួច​មក ស្តេច​បាប៊ីឡូន​ដាក់​ច្រវាក់​លង្ហិន នាំ​យក​ទៅ​ដល់​ក្រុង​បាប៊ីឡូន​ឃុំ​ទុក​នៅ​ក្នុង​គុក ដរាប​ដល់​ថ្ងៃ​សុគត។

12 រីឯ​នៅ​ថ្ងៃ​១០​ខែ​ស្រាពណ៍ ក្នុង​ឆ្នាំ​ទី​១៩​នៃ​រាជ្យ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន នោះ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ដែល​ឈរ​នៅ​ចំពោះ​ស្តេច​បាប៊ីឡូន លោក​ចូល​មក​ក្នុង​ក្រុង​យេរូ‌សាឡិម

13 ក៏​ដុត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ដំណាក់​ស្តេច ព្រម​ទាំង​បណ្តា​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡិម​ផង គឺ​លោក​ដុត​អស់​ទាំង​ផ្ទះ​ធំៗ​ចោល

14 ឯ​ពួក​ទ័ព​សាសន៍​ខាល់ដេ​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​មេ‌ទ័ព​ធំ គេ​ក៏​មក​រំលំ​កំផែង​នៃ​ទី​ក្រុង​យេរូ‌សាឡិម​គ្រប់​ជុំវិញ

15 រួច​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​នាំ​ពួក​ក្រីក្រ​បំផុត​ក្នុង​បណ្តា‌ជន និង​សំណល់​មនុស្ស​ដែល​នៅ​ក្នុង​ទី​ក្រុង ព្រម​ទាំង​ពួក​អ្នក​ដែល​បាន​រវាត​ចូល​ទៅ​ខាង​ស្តេច​បាប៊ីឡូន និង​សំណល់​នៃ​មនុស្ស​ទៅ​ជា​ឈ្លើយ

16 តែ​នេប៊ូសា‌រ៉ាដាន​ជា​មេ‌ទ័ព​ធំ លោក​ទុក​ពួក​អ្នក​ក្រីក្រ​ខ្លះ​នៃ​ស្រុក​នោះ ឲ្យ​ថែ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​ភ្ជួរ‌រាស់​ដី។

17 ឯ​សសរ​លង្ហិន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ជើង​ថ្កល់ ហើយ​សមុទ្រ​លង្ហិន​ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​ខាល់ដេ​បំបែក​ជា​ដុំៗ ដឹក​យក​លង្ហិន​ទាំង​នោះ​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ទៅ