យេរេមា 52:22-28 KHOV

22 ក៏​មាន​ក្បាច់​ក្បាល​សសរ​លង្ហិន​នៅ​ពី​លើ​ក្បាល​សសរ​មួយៗ​កំពស់​៥​ហត្ថ មាន​ក្បាច់​ក្រឡា​អួន និង​ផ្លែ​ទទឹម សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​នៅ​ជាប់​ជុំវិញ​ផង ហើយ​សសរ​ទី​២​ក៏​មាន​ក្បាច់​ក្រឡា​អួន និង​ផ្លែ​ទទឹម​ដូច​គ្នា​ដែរ

23 មាន​ផ្លែ​ទទឹម​៩៦​នៅ​គ្រប់​ជុំវិញ ហើយ​នឹង​ផ្លែ​ទទឹម​ទាំង​អស់ ដែល​នៅ​ជាប់​នឹង​ក្បាច់​ក្រឡា​អួន​នោះ​មាន​ចំនួន​១០០។

24 មេ‌ទ័ព​ធំ​ក៏​យក​សេរ៉ាយ៉ា ជា​សង្ឃ​ធំ និង​សេផានា ជា​សង្ឃ​ទី​២ ហើយ​ពួក​ឆ្មាំ​ទ្វារ​ទាំង​៣​នាក់

25 ក៏​យក​មេ​ម្នាក់ ដែល​បាន​ត្រួត​លើ​ពល‌ទ័ព ពី​ក្នុង​ទី​ក្រុង និង​មនុស្ស​៧​នាក់ ដែល​ធ្លាប់​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច ដែល​ឃើញ​មាន​នៅ​ក្នុង​ទី​ក្រុង ហើយ​ស្មៀន​របស់​មេ‌ទ័ព​ធំ ដែល​កេណ្ឌ​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​អ្នក​ស្រុក​៦០​នាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ទី​ក្រុង​ផង

26 នោះ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​នាំ​អ្នក​ទាំង​នោះ ទៅ​ឯ​ស្តេច​បាប៊ីឡូន​ត្រង់​រីបឡា

27 ស្តេច​បាប៊ីឡូន​ក៏​ប្រហារ​ជីវិត​គេ នៅ​ត្រង់​រីបឡា ក្នុង​ស្រុក​ហាម៉ាត​ទៅ គឺ​យ៉ាង​នោះ​ដែល​ពួក​យូដា​ត្រូវ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន​ទៅ​ជា​ឈ្លើយ។

28 នេះ​ជា​ពួក​បណ្តា‌ជន ដែល​នេប៊ូ‌ក្នេសា​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​៧ គឺ​មាន​ពួក​យូដា អស់​ចំនួន​៣០២៣​នាក់