27 ស្តេចបាប៊ីឡូនក៏ប្រហារជីវិតគេ នៅត្រង់រីបឡា ក្នុងស្រុកហាម៉ាតទៅ គឺយ៉ាងនោះដែលពួកយូដាត្រូវដឹកនាំចេញពីស្រុករបស់ខ្លួនទៅជាឈ្លើយ។
28 នេះជាពួកបណ្តាជន ដែលនេប៊ូក្នេសាបានដឹកនាំទៅជាឈ្លើយ នៅឆ្នាំទី៧ គឺមានពួកយូដា អស់ចំនួន៣០២៣នាក់
29 នៅឆ្នាំទី១៨នៃនេប៊ូក្នេសា នោះទ្រង់នាំយកមនុស្សចំនួន៨៣២នាក់ ចេញពីក្រុងយេរូសាឡិមទៅជាឈ្លើយ
30 រួចនៅឆ្នាំទី២៣នៃនេប៊ូក្នេសា នោះនេប៊ូសារ៉ាដាន ជាមេទ័ពធំ ក៏នាំយកពួកសាសន៍យូដាចំនួន៧៤៥នាក់ទៅជាឈ្លើយទៀត បូករួមមនុស្សទាំងអស់មានចំនួន៤៦០០នាក់។
31 លុះដល់ឆ្នាំទី៣៧ ដែលយ៉ូយ៉ាគីន ជាស្តេចយូដានៅជាឈ្លើយ គឺនៅថ្ងៃ២៥ខែផល្គុណ នោះអេវីល-មេរ៉ូដាក ស្តេចបាប៊ីឡូនក៏លើកមុខយ៉ូយ៉ាគីន ជាស្តេចយូដាឡើង នៅក្នុងឆ្នាំទី១នៃរាជ្យទ្រង់ ហើយដោះទ្រង់ឲ្យរួចចេញពីគុក
32 ក៏មានព្រះបន្ទូលនឹងទ្រង់ដោយផ្អែមពីរោះ ហើយតាំងបល្ល័ង្កទ្រង់ឲ្យខ្ពស់ជាងបល្ល័ង្កនៃពួកស្តេច ដែលនៅជាមួយក្នុងក្រុងបាប៊ីឡូន
33 ក៏ផ្លាស់សំលៀកបំពាក់គុកពីទ្រង់ចេញ រួចយ៉ូយ៉ាគីនក៏សោយព្រះស្ងោយ នៅចំពោះស្តេចបាប៊ីឡូនជានិច្ច ដរាបដល់អស់ព្រះជន្មទ្រង់