យេរេមា 52:3-9 KHOV

3 គឺ​ហេតុ​នោះ​បាន​ជា​សេចក្តី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​កើត​ឡើង ដល់​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា ទាល់​តែ​ទ្រង់​បាន​បោះ‌បង់​ចោល​គេ​ចេញ​ពី​ចំពោះ​ទ្រង់​ទៅ ឯ​សេដេគា​ក៏​បះ‌បោរ​នឹង​ស្តេច​បាប៊ីឡូន​ដែរ។

4 ដល់​ឆ្នាំ​ទី​៩​ក្នុង​រាជ្យ​ទ្រង់ គឺ​នៅ​ថ្ងៃ​១០​ខែ​បុស្ស នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ព្រម​ទាំង​ពល‌ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​មក​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​តាំង​បន្ទាយ​ប្រទល់​មុខ​នឹង​ទី​ក្រុង​ជុំវិញ

5 យ៉ាង​នោះ​ទី​ក្រុង​ត្រូវ​គេ​ឡោម‌ព័ទ្ធ ដរាប​ដល់​ឆ្នាំ​ទី​១១​ក្នុង​រាជ្យ​ស្តេច​សេដេគា

6 លុះ​ដល់​ថ្ងៃ​៩​ខែ​អាសាធ នោះ​នៅ​ក្នុង​ទី​ក្រុង​មាន​អំណត់​ជា​ខ្លាំង​ណាស់ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អាហារ​សំរាប់​បណ្តា‌ជន​សោះ

7 នៅ​គ្រា​នោះ គេ​ទំលាយ​កំផែង​ទី​ក្រុង​បាន រួច​ពួក​ទាហាន​ទាំង​អស់​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទាំង​យប់ ទៅ​តាម​ផ្លូវ​ទ្វារ​កណ្តាល​កំផែង​ទាំង​២ ដែល​នៅ​ជិត​ច្បារ​ស្តេច ហើយ​គេ​រត់​ដំរង់​ទៅ​ឯ​ស្រុក​វាល (ចំណែក​ពួក​ខាល់ដេ​គេ​នៅ​ឡោម‌ព័ទ្ធ​ទី​ក្រុង)

8 ប៉ុន្តែ​ពល‌ទ័ព​សាសន៍​ខាល់ដេ គេ​ដេញ​តាម​សេដេគា​ទាន់​នៅ​ត្រង់​វាល​យេរីខូរ ហើយ​បណ្តា‌ទ័ព​របស់​ទ្រង់​ត្រូវ​ខ្ចាត់​ខ្ចាយ​ពី​ទ្រង់​អស់​ទៅ

9 គេ​ចាប់​ស្តេច​នាំ​ទៅ​ឯ​ស្តេច​បាប៊ីឡូន ត្រង់​ក្រុង​រីបឡាប ក្នុង​ស្រុក​ហាម៉ាត ស្តេច​បាប៊ីឡូន​ក៏​កាត់​ទោស​ដល់​ទ្រង់