31 លុះដល់ឆ្នាំទី៣៧ ដែលយ៉ូយ៉ាគីន ជាស្តេចយូដានៅជាឈ្លើយ គឺនៅថ្ងៃ២៥ខែផល្គុណ នោះអេវីល-មេរ៉ូដាក ស្តេចបាប៊ីឡូនក៏លើកមុខយ៉ូយ៉ាគីន ជាស្តេចយូដាឡើង នៅក្នុងឆ្នាំទី១នៃរាជ្យទ្រង់ ហើយដោះទ្រង់ឲ្យរួចចេញពីគុក
32 ក៏មានព្រះបន្ទូលនឹងទ្រង់ដោយផ្អែមពីរោះ ហើយតាំងបល្ល័ង្កទ្រង់ឲ្យខ្ពស់ជាងបល្ល័ង្កនៃពួកស្តេច ដែលនៅជាមួយក្នុងក្រុងបាប៊ីឡូន
33 ក៏ផ្លាស់សំលៀកបំពាក់គុកពីទ្រង់ចេញ រួចយ៉ូយ៉ាគីនក៏សោយព្រះស្ងោយ នៅចំពោះស្តេចបាប៊ីឡូនជានិច្ច ដរាបដល់អស់ព្រះជន្មទ្រង់
34 ឯចំណែកសំរាប់ចិញ្ចឹមទ្រង់ នោះមាន១ចំណែកចេញពីស្តេចបាប៊ីឡូនទៅរាល់ៗថ្ងៃជានិច្ច ដរាបដល់អស់ព្រះជន្មទ្រង់។:៚