យេរេមា 6:11-17 KHOV

11 ដូច្នេះ ខ្លួន​ខ្ញុំ​មាន​ពេញ​ដោយ​សេចក្តី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា ខ្ញុំ​ទប់​ចិត្ត​ទៀត​មិន​បាន​ទេ បើ​ដូច្នេះ ចូរ​ចាក់​ទៅ​លើ​កូន​ក្មេង​តាម​ផ្លូវ ហើយ​លើ​ជំនុំ​ពួក​កំឡោះៗ ដ្បិត​នឹង​ត្រូវ​ចាប់​យក​ទាំង​ប្ដី និង​ប្រពន្ធ ទាំង​មនុស្ស​ចាស់‌ជរា និង​មនុស្ស​មាន​វ័យ​កន្លង​ផង

12 ផ្ទះ​គេ​នឹង​ទៅ​ជា​របស់​ផង​មនុស្ស​ដទៃ ព្រម​ទាំង​ស្រែ​ចំការ និង​ប្រពន្ធ​របស់​គេ​ដែរ ដ្បិត​អញ​នឹង​លូក​ដៃ​ទៅ​លើ​ពួក​អ្នក​ស្រុក នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

13 ពី​ព្រោះ​ចាប់​តាំង​តែ​ពី​អ្នក​តូច​បំផុត ទៅ​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ នោះ​សុទ្ធ​តែ​លង់​ទៅ​ក្នុង​សេចក្តី​លោភ ហើយ​ចាប់​តាំង​ពី​ហោរា ទៅ​ដល់​សង្ឃ នោះ​គ្រប់​គ្នា​ក៏​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ដែរ

14 គេ​បាន​មើល​របួស​របស់​រាស្ត្រ​អញ ឲ្យ​សះ​តែ​បន្តិច‌បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា​សុខៗ​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឥត​មាន​សេចក្តី​សុខ​ឡើយ

15 កាល​គេ​បាន​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម នោះ​តើ​គេ​មាន​សេចក្តី​ខ្មាស​ឬ​ទេ ទេ គេ​មិន​បាន​ខ្មាស​សោះ ក៏​មិន​ទាំង​ឡើង​មុខ​ក្រហម​ផង ដូច្នេះ គេ​នឹង​ដួល​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​វេលា​ដែល​អញ​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត។

16 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​ចុះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង តែ​គេ​ប្រកែក​ថា យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ

17 អញ​ក៏​បាន​ដាក់​ពួក​ចាំ​យាម​ឲ្យ​ត្រួត​លើ​ឯង​រាល់​គ្នា ឲ្យ​ប្រាប់​ថា ចូរ​ប្រុង​ស្តាប់​សូរ​ត្រែ តែ​គេ​ប្រកែក​ថា យើង​មិន​ព្រម​ស្តាប់​ទេ