យេរេមា 6:2-8 KHOV

2 ឯ​កូន​ស្រី​ស៊ីយ៉ូន​ដ៏​ល្អ​ហើយ​រុងរឿង នោះ​អញ​នឹង​បំផ្លាញ​បង់

3 ពួក​អ្នក​គង្វាល​នឹង​នាំ​ហ្វូង​ចៀម​របស់​គេ​ទៅ​ឯ​ក្រុង​នោះ គេ​នឹង​ដំឡើង​ត្រសាល នៅ​ផ្ទល់​មុខ​ជុំវិញ គេ​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​គេ តាម​កន្លែង​ទីទៃ​ពី​គ្នា

4 ចូរ​ចាត់‌ចែង​ច្បាំង​នឹង​ទី​ក្រុង​នេះ​ចុះ ចូរ​រៀប‌ចំ​ឡើង យើង​នឹង​ឡើង​ទៅ​ក្នុង​វេលា​ថ្ងៃ​ត្រង់ វរ‌ហើយ​យើង ពី​ព្រោះ​ថ្ងៃ​ជ្រេ​ហើយ ស្រមោល​ល្ងាច​ក៏​កាន់​តែ​វែង​ទៅ

5 ចូរ​ក្រោក​ឡើង យើង​នឹង​ឡើង​ទៅ​ទាំង​យប់ យើង​នឹង​បំផ្លាញ​អស់​ទាំង​ដំណាក់​របស់​គេ

6 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​កាប់​ដើម​ឈើ​ចុះ ហើយ​ជីក​ស្នាម​ភ្លោះ​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ទៅ នេះ​ហើយ​ជា​ទី​ក្រុង​ដែល​ត្រូវ​ទោស ដ្បិត​នៅ​កណ្តាល​នោះ មាន​សុទ្ធ​តែ​ការ​សង្កត់‌សង្កិន

7 អណ្តូង​ផុស​ទឹក​ចេញ​មក​ជា​យ៉ាង​ណា ទី​ក្រុង​នេះ​ក៏​ផុស​ចេញ ជា​អំពើ​អាក្រក់​យ៉ាង​នោះ​ដែរ មាន​ឮ​សុទ្ធ​តែ​ការ​ច្រឡោត និង​ការ​បំផ្លាញ ឃើញ​មាន​តែ​ជំងឺ​ឈឺ និង​របួស​នៅ​មុខ​អញ​ជានិច្ច

8 ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ឲ្យ​ឯង​រាង‌ចាល​ចុះ ក្រែង​ព្រលឹង​អញ​ព្រាត់​ចេញ​ពី​ឯង ក្រែង​លោ​អញ​បំផ្លាញ​ឯង ឲ្យ​ទៅ​ជា​ស្រុក​ចោល​ស្ងាត់​ទទេ។