20 តើមានប្រយោជន៍អ្វីដែលមានកំញានមកពីស្រុកសេបា ហើយនឹងឫសកន្ធាយពីស្រុកឆ្ងាយ មកឯអញដូច្នេះ អញមិនទទួលដង្វាយដុតរបស់ឯងរាល់គ្នាទេ ហើយយញ្ញបូជារបស់ឯង ក៏មិនគាប់ចិត្តដល់អញដែរ
21 ហេតុនោះបានជាព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងដាក់ថ្មចំពប់មួយ នៅមុខជនជាតិនេះ ហើយទាំងឪពុក និងកូនផងនឹងចំពប់ចុះលើថ្មនោះជាមួយគ្នា ហើយទាំងអ្នកជិតខាង និងមិត្រសំឡាញ់របស់គេផង គេនឹងត្រូវវិនាសបង់ទាំងអស់។
22 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល មានជនជាតិមកពីស្រុកខាងជើង គឺសាសន៍១យ៉ាងធំ ដែលនៅចុងផែនដី នឹងត្រូវកំរើកឡើង
23 គេចាប់កាន់ធ្នូ និងលំពែង ជាសាសន៍សាហាវ ឥតត្រាប្រណី សំឡេងគេក៏លាន់ឮសន្ធឹកដូចជាសមុទ្រ គេសុទ្ធតែជិះសេះដំរៀបជាក្បួនទ័ព ដូចជាមនុស្សដែលចូលទៅច្បាំង ឱកូនស្រីស៊ីយ៉ូនអើយ គឺច្បាំងនឹងឯងហើយ
24 យើងរាល់គ្នាបានឮសូរពីការនោះហើយ ដៃយើងក៏បានខ្សោយទៅ ហើយយើងកើតមានសេចក្តីបារម្ភព្រួយ ព្រមទាំងឈឺចាប់ ដូចជាស្រីដែលរៀបនឹងសំរាលកូន
25 កុំឲ្យចេញទៅឯចំការឡើយ ក៏កុំឲ្យដើរតាមផ្លូវដែរ ដ្បិតដាវរបស់ពួកខ្មាំងសត្រូវ និងសេចក្តីស្ញែងខ្លាច បាននៅពាសពេញជុំវិញហើយ
26 ឱកូនស្រីនៃរាស្ត្រអញអើយ ចូរស្លៀកសំពត់ធ្មៃ ហើយននៀលក្នុងផេះចុះ ត្រូវឲ្យកាន់ទុក្ខ ដូចជាកាន់ទុក្ខនឹងកូនតែ១ ជាទំនួញយ៉ាងជូរចត់បំផុត ពីព្រោះមេបំផ្លាញនឹងស្រាប់តែមកលើយើងរាល់គ្នាភ្លាម។