យេរេមា 6:22-28 KHOV

22 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល មាន​ជន‌ជាតិ​មក​ពី​ស្រុក​ខាង​ជើង គឺ​សាសន៍​១​យ៉ាង​ធំ ដែល​នៅ​ចុង​ផែនដី នឹង​ត្រូវ​កំរើក​ឡើង

23 គេ​ចាប់​កាន់​ធ្នូ និង​លំពែង ជា​សាសន៍​សាហាវ ឥត​ត្រា‌ប្រណី សំឡេង​គេ​ក៏​លាន់​ឮ​សន្ធឹក​ដូច​ជា​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ​ដំរៀប​ជា​ក្បួន​ទ័ព ដូច​ជា​មនុស្ស​ដែល​ចូល​ទៅ​ច្បាំង ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ គឺ​ច្បាំង​នឹង​ឯង​ហើយ

24 យើង​រាល់​គ្នា​បាន​ឮ​សូរ​ពី​ការ​នោះ​ហើយ ដៃ​យើង​ក៏​បាន​ខ្សោយ​ទៅ ហើយ​យើង​កើត​មាន​សេចក្តី​បារម្ភ​ព្រួយ ព្រម​ទាំង​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​រៀប​នឹង​សំរាល​កូន

25 កុំ​ឲ្យ​ចេញ​ទៅ​ឯ​ចំការ​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ដែរ ដ្បិត​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ និង​សេចក្តី​ស្ញែង​ខ្លាច បាន​នៅ​ពាស‌ពេញ​ជុំវិញ​ហើយ

26 ឱ​កូន​ស្រី​នៃ​រាស្ត្រ​អញ​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ននៀល​ក្នុង​ផេះ​ចុះ ត្រូវ​ឲ្យ​កាន់​ទុក្ខ ដូច​ជា​កាន់​ទុក្ខ​នឹង​កូន​តែ​១ ជា​ទំនួញ​យ៉ាង​ជូរ‌ចត់​បំផុត ពី​ព្រោះ​មេ​បំផ្លាញ​នឹង​ស្រាប់​តែ​មក​លើ​យើង​រាល់​គ្នា​ភ្លាម។

27 អញ​បាន​តាំង​ឯង​ឡើង ឲ្យ​បាន​ដូច​ជា​ប៉ម​ចាំ​យាម ហើយ​ជា​បន្ទាយ​នៅ​កណ្តាល​រាស្ត្រ​អញ ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់ ហើយ​ល្បង​ល​ផ្លូវ​ប្រព្រឹត្ត​របស់​គេ

28 គេ​សុទ្ធ​តែ​ជា​ពួក​បះ‌បោរ​យ៉ាង​ខ្លាំង គេ​ដើរ​ទៅ​មក​ទាំង​បង្កាច់​មនុស្ស​ក៏​សុទ្ធ​តែ​ជា​លង្ហិន និង​ដែក​ផង គេ​ប្រព្រឹត្ត​សេចក្តី​ដ៏​លាមក​អាក្រក់​គ្រប់ៗ​គ្នា