25 កុំឲ្យចេញទៅឯចំការឡើយ ក៏កុំឲ្យដើរតាមផ្លូវដែរ ដ្បិតដាវរបស់ពួកខ្មាំងសត្រូវ និងសេចក្តីស្ញែងខ្លាច បាននៅពាសពេញជុំវិញហើយ
26 ឱកូនស្រីនៃរាស្ត្រអញអើយ ចូរស្លៀកសំពត់ធ្មៃ ហើយននៀលក្នុងផេះចុះ ត្រូវឲ្យកាន់ទុក្ខ ដូចជាកាន់ទុក្ខនឹងកូនតែ១ ជាទំនួញយ៉ាងជូរចត់បំផុត ពីព្រោះមេបំផ្លាញនឹងស្រាប់តែមកលើយើងរាល់គ្នាភ្លាម។
27 អញបានតាំងឯងឡើង ឲ្យបានដូចជាប៉មចាំយាម ហើយជាបន្ទាយនៅកណ្តាលរាស្ត្រអញ ដើម្បីឲ្យឯងបានស្គាល់ ហើយល្បងលផ្លូវប្រព្រឹត្តរបស់គេ
28 គេសុទ្ធតែជាពួកបះបោរយ៉ាងខ្លាំង គេដើរទៅមកទាំងបង្កាច់មនុស្សក៏សុទ្ធតែជាលង្ហិន និងដែកផង គេប្រព្រឹត្តសេចក្តីដ៏លាមកអាក្រក់គ្រប់ៗគ្នា
29 ឯស្នប់ក៏សប់យ៉ាងខ្លាំង សំណបានសូន្យបាត់ទៅ ការដែលគេនៅតែសំរងទៀត នោះជាឥតអំពើសោះ ដ្បិតពួកអាក្រក់មិនទាន់បានដកចេញនៅឡើយ
30 មនុស្សទាំងឡាយនឹងហៅគេជាអាចម៍ប្រាក់ ពីព្រោះព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលគេហើយ។