5 ចូរក្រោកឡើង យើងនឹងឡើងទៅទាំងយប់ យើងនឹងបំផ្លាញអស់ទាំងដំណាក់របស់គេ
6 ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានព្រះបន្ទូលដូច្នេះថា ចូរកាប់ដើមឈើចុះ ហើយជីកស្នាមភ្លោះទាស់នឹងក្រុងយេរូសាឡិមទៅ នេះហើយជាទីក្រុងដែលត្រូវទោស ដ្បិតនៅកណ្តាលនោះ មានសុទ្ធតែការសង្កត់សង្កិន
7 អណ្តូងផុសទឹកចេញមកជាយ៉ាងណា ទីក្រុងនេះក៏ផុសចេញ ជាអំពើអាក្រក់យ៉ាងនោះដែរ មានឮសុទ្ធតែការច្រឡោត និងការបំផ្លាញ ឃើញមានតែជំងឺឈឺ និងរបួសនៅមុខអញជានិច្ច
8 ឱក្រុងយេរូសាឡិមអើយ ចូរឲ្យឯងរាងចាលចុះ ក្រែងព្រលឹងអញព្រាត់ចេញពីឯង ក្រែងលោអញបំផ្លាញឯង ឲ្យទៅជាស្រុកចោលស្ងាត់ទទេ។
9 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា គេនឹងប្រឡេះពួកសំណល់សាសន៍អ៊ីស្រាអែលអស់រលីង ដូចជាផ្លែទំពាំងបាយជូរ ចូរដាក់ដៃឯងទៅក្នុងកព្ឆោវិញ ដូចជាអ្នកបេះផ្លែ
10 តើនឹងឲ្យខ្ញុំនិយាយ ហើយធ្វើបន្ទាល់ដល់អ្នកណា ដើម្បីឲ្យគេបានស្តាប់តាម មើលត្រចៀកគេមិនបានកាត់ស្បែកទេ គេស្តាប់មិនបាន មើលព្រះបន្ទូលនៃព្រះយេហូវ៉ា បានត្រឡប់ជាទីមើលងាយដល់គេ គេមិនយកជាទីរីករាយចិត្តឡើយ
11 ដូច្នេះ ខ្លួនខ្ញុំមានពេញដោយសេចក្តីក្រោធរបស់ព្រះយេហូវ៉ា ខ្ញុំទប់ចិត្តទៀតមិនបានទេ បើដូច្នេះ ចូរចាក់ទៅលើកូនក្មេងតាមផ្លូវ ហើយលើជំនុំពួកកំឡោះៗ ដ្បិតនឹងត្រូវចាប់យកទាំងប្ដី និងប្រពន្ធ ទាំងមនុស្សចាស់ជរា និងមនុស្សមានវ័យកន្លងផង