យេរេមា 7:1-4 KHOV

1 ពាក្យ​នេះ​ជា​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា ថា

2 ចូរ​ឈរ​ត្រង់​ទ្វារ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ហើយ​ប្រកាស​ប្រាប់​នៅ​ទី​នោះ តាម​ពាក្យ​នេះ​ថា ឱ​អស់​អ្នក​ក្នុង​ពួក​យូដា ដែល​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

3 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​កែ​ផ្លូវ​ប្រព្រឹត្ត​នឹង​ចរិត​របស់​ឯង​រាល់​គ្នា​ឲ្យ​ល្អ​វិញ​ចុះ នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​អាស្រ័យ​នៅ​ទី​នេះ​ត​ទៅ

4 កុំ​ឲ្យ​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត​ឡើយ ដែល​ថា​នេះ​ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ពិត