យេរេមា 7:16-22 KHOV

16 ដូច្នេះ កុំ​ឲ្យ​អធិស្ឋាន​ឲ្យ​ជន‌ជាតិ​នេះ​ឡើយ ក៏​កុំ​ឲ្យ​បន្លឺ​សំឡេង​អំពាវ‌នាវ ឬ​អធិស្ឋាន​ឲ្យ​គេ ឬ​អង្វរ​ដល់​អញ​ជំនួស​គេ​ឲ្យ​សោះ ពី​ព្រោះ​អញ​មិន​ព្រម​ស្តាប់​ឯង​ទេ

17 តើ​ឯង​មិន​ឃើញ​អំពើ​ដែល​គេ​ប្រព្រឹត្ត នៅ​អស់​ទាំង​ក្រុង​នៃ​ស្រុក​យូដា ហើយ​នៅ​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទេ​ឬ​អី

18 គឺ​កូន​ក្មេង​រើស​ឧស ឪពុក​បង្កាត់​ភ្លើង​ឡើង ហើយ​ពួក​ស្រីៗ​គេ​ច្របាច់​ម្សៅ​ធ្វើ​នំ​ថ្វាយ​ដល់​ព្រះ‌ចន្ទ ព្រម​ទាំង​ច្រួច​ដង្វាយ​ថ្វាយ​ដល់​ព្រះ​ឯ​ទៀត​ផង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង​ក្តៅ

19 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​គេ​បណ្តាល​ឲ្យ​អញ​មាន​សេចក្តី​កំហឹង​មែន​ឬ តើ​មិន​មែន​ដល់​ខ្លួន​គេ​វិញ ដរាប​ដល់​មាន​សេចក្តី​ខ្មាស​ជ្រប់​មុខ​ផង​ទេ​ឬ​អី

20 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល សេចក្តី​កំហឹង និង​សេចក្តី​ក្រោធ​របស់​អញ នឹង​បាន​ចាក់​មក​លើ​ទី​នេះ គឺ​លើ​មនុស្ស លើ​សត្វ ហើយ​លើ​ដើម​ឈើ​នៅ​ចំការ និង​លើ​ផល​ដែល​កើត​ពី​ដី​ផង សេចក្តី​កំហឹង​នោះ​នឹង​ឆេះ​ឡើង ឥត​រលត់​ឡើយ។

21 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ថ្វាយ​ដង្វាយ​ដុត​ថែម​លើ​យញ្ញ‌បូជា​របស់​ឯង​រាល់​គ្នា ហើយ​ស៊ី​សាច់​ចុះ

22 ពី​ព្រោះ​នៅ​គ្រា​ដែល​អញ​បាន​នាំ​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​អញ​មិន​បាន​និយាយ​នឹង​គេ ឬ​បង្គាប់​គេ ពី​ដំណើរ​ដង្វាយ​ដុត និង​យញ្ញ‌បូជា​ទេ