22 ពីព្រោះនៅគ្រាដែលអញបាននាំពួកព្ធយុកោឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបាននិយាយនឹងគេ ឬបង្គាប់គេ ពីដំណើរដង្វាយដុត និងយញ្ញបូជាទេ
23 គឺអញបានបង្គាប់សេចក្តីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យអញ នោះអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ ត្រូវឲ្យឯងរាល់គ្នាដើរតាមផ្លូវដែលអញបង្គាប់ឯងគ្រប់ចំពូក ដើម្បីឲ្យឯងបានសេចក្តីសុខស្រួល
24 ប៉ុន្តែគេមិនបានស្តាប់តាមសោះ ក៏មិនបានផ្ទៀងត្រចៀកផង គឺគេបានដើរតាមតែគំនិតរបស់ខ្លួនគេ និងសេចក្តីរឹងចចេសក្នុងចិត្តអាក្រក់របស់គេវិញ គេបានរាថយក្រោយ ឥតជឿនទៅខាងមុខទេ
25 ចាប់តាំងពីថ្ងៃដែលពួកព្ធយុកោឯងរាល់គ្នា បានចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះ អញបានចាត់ពួកហោរា ជាអ្នកបំរើរបស់អញ ឲ្យមកឯឯង ដោយខ្នះខ្នែងនឹងចាត់គេពីព្រលឹមស្រាងរាល់តែថ្ងៃផង
26 ប៉ុន្តែឯងមិនបានស្តាប់តាមអញ ឬផ្ទៀងត្រចៀកមកសោះ គឺបានតាំងក្បាលរឹង ហើយបានប្រព្រឹត្តអាក្រក់ជាងពួកព្ធយុកោទៅទៀត។
27 ត្រូវឲ្យឯងប្រាប់ដល់គេតាមអស់ទាំងពាក្យនេះ តែគេនឹងមិនស្តាប់តាមឯងទេ ហើយឯងនឹងស្រែកហៅគេដែរ តែគេមិនព្រមឆ្លើយតបឡើយ
28 ត្រូវឲ្យឯងប្រាប់គេថា នេះហើយ ជាសាសន៍ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏មិនបានទទួលសេចក្តីប្រៀនប្រដៅឡើយ ឯសេចក្តីពិត នោះបានសូន្យបាត់ គឺបានកាត់ចេញពីមាត់គេហើយ។