យេរេមា 7:4-10 KHOV

4 កុំ​ឲ្យ​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត​ឡើយ ដែល​ថា​នេះ​ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ពិត

5 ដ្បិត​បើ​ឯង​រាល់​គ្នា​កែ​ផ្លូវ​ប្រព្រឹត្ត និង​ចរិត​របស់​ឯង​ឲ្យ​ល្អ ហើយ​បើ​សំរេច​ក្តី​ដល់​មនុស្ស និង​អ្នក​ជិត​ខាង​ដោយ​យុត្តិ‌ធម៌

6 បើ​ឯង​មិន​សង្កត់‌សង្កិន​មនុស្ស​ប្រទេស​ដទៃ ពួក​កំព្រា និង​ពួក​ស្រី​មេម៉ាយ ហើយ​មិន​កំចាយ​ឈាម​ដែល​ឥត​មាន​ទោស​នៅ​ទី​នេះ ក៏​មិន​គោរព​តាម​ព្រះ​ដទៃ ឲ្យ​ខ្លួន​បាន​អន្តរាយ​ឡើយ

7 នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​អាស្រ័យ​នៅ​ទី​នេះ​ត​ទៅ គឺ​ក្នុង​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ព្ធយុ‌កោ​ឯង ចាប់​តាំង​ពី​ចាស់​បុរាណ ដរាប​ដល់​អស់‌កល្ប‌ជានិច្ច។

8 មើល ឯង​រាល់​គ្នា​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត ដែល​នឹង​មាន​ប្រយោជន៍​មិន​បាន

9 តើ​ឯង​រាល់​គ្នា​នឹង​លួច​ប្លន់ កាប់​សំឡាប់ ផិត​គ្នា ស្បថ​បំពាន ដុត​កំញាន​ថ្វាយ​ព្រះ‌បាល ហើយ​គោរព​តាម​ព្រះ​ដទៃ ដែល​ឯង​មិន​បាន​ស្គាល់​ពី​ដើម

10 រួច​មក​ឈរ​នៅ​មុខ​អញ​ក្នុង​វិហារ​នេះ ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ ហើយ​ពោល​ថា យើង​បាន​សង្គ្រោះ​ហើយ គឺ​ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នេះ​ឬ