7 នោះអញនឹងឲ្យឯងរាល់គ្នាអាស្រ័យនៅទីនេះតទៅ គឺក្នុងស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោឯង ចាប់តាំងពីចាស់បុរាណ ដរាបដល់អស់កល្បជានិច្ច។
8 មើល ឯងរាល់គ្នាទុកចិត្តនឹងពាក្យកំភូត ដែលនឹងមានប្រយោជន៍មិនបាន
9 តើឯងរាល់គ្នានឹងលួចប្លន់ កាប់សំឡាប់ ផិតគ្នា ស្បថបំពាន ដុតកំញានថ្វាយព្រះបាល ហើយគោរពតាមព្រះដទៃ ដែលឯងមិនបានស្គាល់ពីដើម
10 រួចមកឈរនៅមុខអញក្នុងវិហារនេះ ដែលបានហៅតាមឈ្មោះអញ ហើយពោលថា យើងបានសង្គ្រោះហើយ គឺដើម្បីឲ្យឯងបានធ្វើអស់ទាំងការគួរស្អប់ខ្ពើមយ៉ាងនេះឬ
11 ព្រះវិហារនេះដែលហៅតាមឈ្មោះអញ តើបានត្រឡប់ជារោងចោរនៅភ្នែកឯងរាល់គ្នាឬអី ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គឺខ្លួនអញបានឃើញការនេះហើយ។
12 ចូរឲ្យឯងរាល់គ្នាទៅឯទីកន្លែងរបស់អញ ដែលនៅត្រង់ស៊ីឡូរចុះ ជាកន្លែងដែលអញបានតាំងឈ្មោះអញឲ្យនៅជាមុនដំបូង ត្រូវឲ្យពិចារណាមើល ដែលអញបានធ្វើដល់កន្លែងនោះជាយ៉ាងណា ដោយព្រោះអំពើអាក្រក់របស់អ៊ីស្រាអែល ជារាស្ត្រអញ
13 ហើយឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដោយព្រោះឯងរាល់គ្នាបានប្រព្រឹត្តអំពើទាំងនេះ ហើយអញបាននិយាយនឹងឯងរាល់គ្នា ទាំងខ្នះខ្នែងរំឭកឯងតាំងពីព្រលឹមស្រាងផង តែឯងរាល់គ្នាមិនបានស្តាប់តាមទេ អញក៏បានហៅឯងរាល់គ្នា តែឯងមិនបានឆ្លើយតបសោះ