13 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងបំផ្លាញគេអស់រលីង នៅគ្រានោះនឹងគ្មានចង្កោមផ្លែនៅដើមទំពាំងបាយជូរ ឬផ្លែល្វានៅដើមល្វាសោះ ស្លឹកទាំងប៉ុន្មាននឹងស្វិតក្រៀម ហើយរបស់ទាំងអស់ដែលអញបានឲ្យដល់គេនឹងសូន្យបាត់ទៅ។
14 ហេតុអ្វីបានជាយើងរាល់គ្នាអង្គុយតែស្ងៀមដូច្នេះ ចូរមូលមក យើងនាំគ្នាចូលទៅក្នុងទីក្រុងទាំងប៉ុន្មានដែលមានកំផែង ហើយនៅភាំង នៅទីនោះវិញ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានធ្វើឲ្យយើងភាំងហើយ ក៏បានឲ្យយើងផឹកទឹកពុលដែរ ពីព្រោះយើងបានធ្វើបាបនឹងទ្រង់
15 យើងបានទន្ទឹងចាំសេចក្តីសុខ ប៉ុន្តែឥតមានអ្វីល្អមកសោះ ក៏សង្ឃឹមនឹងមានពេលប្រោសឲ្យជា តែមើល បានតែសេចក្តីវេទនាទទេ
16 មានឮសូរឃីសនៃសេះរបស់គេចេញពីដាន់មក កាលណាឮសូរសេះខ្លាំងពូកែរបស់គេស្រែកកញ្ជ្រៀវ នោះផែនដីទាំងអស់ក៏ញ័រ ដ្បិតគេបានមកហើយ គេបានស៊ីលេបស្រុក និងរបស់ទាំងប៉ុន្មានដែលនៅក្នុងស្រុកផង ព្រមទាំងទីក្រុង និងពួកអ្នកនៅក្នុងនោះដែរ
17 ពីព្រោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញនឹងចាត់ពស់ គឺជាពស់វែក ឲ្យមកកណ្តាលឯងរាល់គ្នាដែលមិនព្រមតាមសែកមន្តទេ ពស់ទាំងនោះនឹងចឹកឯងរាល់គ្នា។
18 ឱបើខ្ញុំនឹងអាចកំសាន្តទុក្ខរបស់ខ្ញុំបានទៅអេះ ចិត្តរបស់ខ្ញុំល្វើយនៅក្នុងខ្លួន
19 ន៏ ឮសំឡេងកូនស្រីរបស់សាសន៍ខ្ញុំ ដែលស្រែកនៅឯស្រុកឆ្ងាយណាស់ថា តើព្រះយេហូវ៉ាមិនគង់នៅក្រុងស៊ីយ៉ូនទេឬអី តើមហាក្សត្រនៃក្រុងនោះមិននៅទេឬ ហេតុអ្វីបានជាគេបណ្តាលឲ្យអញខឹង ដោយសាររូបឆ្លាក់របស់គេ ហើយដោយរបស់ឥតប្រយោជន៍ពីប្រទេសដទៃដូច្នេះ