18 ឱបើខ្ញុំនឹងអាចកំសាន្តទុក្ខរបស់ខ្ញុំបានទៅអេះ ចិត្តរបស់ខ្ញុំល្វើយនៅក្នុងខ្លួន
19 ន៏ ឮសំឡេងកូនស្រីរបស់សាសន៍ខ្ញុំ ដែលស្រែកនៅឯស្រុកឆ្ងាយណាស់ថា តើព្រះយេហូវ៉ាមិនគង់នៅក្រុងស៊ីយ៉ូនទេឬអី តើមហាក្សត្រនៃក្រុងនោះមិននៅទេឬ ហេតុអ្វីបានជាគេបណ្តាលឲ្យអញខឹង ដោយសាររូបឆ្លាក់របស់គេ ហើយដោយរបស់ឥតប្រយោជន៍ពីប្រទេសដទៃដូច្នេះ
20 រដូវច្រូតកាត់បានកន្លងហើយ រដូវក្តៅក៏ផុតទៅ តែយើងរាល់គ្នាមិនទាន់បានសង្គ្រោះនៅឡើយ
21 ខ្ញុំត្រូវរបួសដោយឈឺឆ្អាលចំពោះរបួសរបស់កូនស្រីនៃសាសន៍ខ្ញុំ ខ្ញុំកាន់ទុក្ខ ហើយសេចក្តីស្រឡាំងកាំងបានចាប់ខ្ញុំផង
22 តើគ្មានប្រទាលមុខសះនៅស្រុកកាឡាតទេឬអី តើគ្មានគ្រូពេទ្យនៅទីនោះទេឬ ចុះតើហេតុអ្វីបានជាកូនស្រីនៃសាសន៍ខ្ញុំមិនជាដូច្នេះ។