22 ឯធ្នូរបស់យ៉ូណាថាន នោះមិនបានថយចេញពីឈាមនៃមនុស្សរបួស ឬពីខ្លាញ់របស់មនុស្សខ្លាំងពូកែឡើយ ដាវរបស់សូលក៏មិនបានមកវិញទទេដែរ
23 សូល និងយ៉ូណាថាន ជាទីគួរស្រឡាញ់ គួររីករាយណាស់ពីកាលនៅរស់ ហើយកាលទ្រង់សុគត នោះក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ
24 ឱពួកកូនស្រីនៃសាសន៍អ៊ីស្រាអែលអើយ ចូរយំសោកនឹងសូលដែលទ្រង់បានចាត់ចែង ឲ្យឯងស្លៀកពាក់ ដោយសំពត់ក្រហមយ៉ាងរុងរឿង ហើយតែងសំលៀកបំពាក់ឲ្យឯងដោយគ្រឿងមាស
25 ឱះឱពួកខ្លាំងពូកែបានដួលស្លាប់នៅកណ្តាលចំបាំងហើយ យ៉ូណាថានត្រូវគេសំឡាប់នៅលើទីខ្ពស់របស់ឯង
26 ឱយ៉ូណាថាន បងអើយ ខ្ញុំមានសេចក្តីទុក្ខចំពោះបង ដោយព្រោះបងជាទីពេញចិត្តដល់ខ្ញុំណាស់ ហើយដែលបងស្រឡាញ់ដល់ខ្ញុំ នោះជាទីអស្ចារ្យ ក៏លើសជាងសេចក្តីស្រឡាញ់របស់ស្រីៗផង
27 ឱះឱពួកខ្លាំងពូកែបានដួលស្លាប់ហើយ អស់ទាំងគ្រឿងចំបាំងក៏បានវិនាសអស់ទៅ។