26 ឯយ៉ូអាប់លោកកំពុងតែច្បាំងនឹងក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ក៏វាយចាប់យកក្រុងហ្លួងបាន
27 រួចលោកចាត់គេឲ្យទៅទូលដាវីឌថា ទូលបង្គំបានចូលទៅវាយក្រុងរ៉ាបាត ហើយចាប់យកបានប៉ែកដែលនៅខាងមាត់ទឹកហើយ
28 ដូច្នេះ សូមទ្រង់ប្រមូលពួកពលទ័ពដែលនៅសល់ មកបោះទ័ព ចាប់យកទីក្រុងនោះចុះ ក្រែងទូលបង្គំវាយយកបាន ហើយគេតាំងឈ្មោះក្រុងនោះតាមឈ្មោះទូលបង្គំវិញ
29 នោះដាវីឌក៏ប្រមូលពួកពលទ័ពទាំងអស់ ទៅវាយយកក្រុងរ៉ាបាតបាន
30 ទ្រង់ក៏យកមកុដពីព្រះសិររបស់ស្តេចគេ មកបំពាក់លើព្រះសិរនៃទ្រង់វិញ ឯមកុដនោះ មានទំងន់ជា១ហាបមាស ក៏ដាំដោយត្បូងមានដំឡៃផ្សេងៗ រួចទ្រង់នាំយករបឹបយ៉ាងសន្ធឹកពីទីក្រុងនោះមក
31 ក៏នាំមនុស្សទាំងអស់ដែលនៅក្រុងនោះចេញមក ប្រើគេឲ្យធ្វើការកាប់រំលំ ហើយអារឈើ ព្រមទាំងភ្ជួររាស់ ហើយធ្វើការក្នុងឡអិដ្ឋ ទ្រង់ក៏ធ្វើដូច្នោះដល់អស់ទាំងក្រុងរបស់ពួកកូនចៅអាំម៉ូន រួចទ្រង់នាំបណ្តាទ័ពទាំងប៉ុន្មានត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។