២ សាំយូអែល 2:12-18 KHOV

12 ឯ​អ័ប៊ី‌នើរ ជា​កូន​នើរ និង​ពួក​ខាង​អ៊ីស-បូសែត​ជា​បុត្រា​សូល គេ​ក៏​ចេញ​ពី​ម៉ាហា‌ណែម ទៅ​ឯ​គីបៀន

13 ហើយ​យ៉ូអាប់ ជា​កូន​សេរូយ៉ា និង​ពួក​ខាង​ដាវីឌ​ក៏​ចេញ​ទៅ​ប្រទះ​គ្នា នៅ​ត្រង់​ស្រះ​គីបៀន គេ​អង្គុយ​នៅ​ទាំង​សង​ខាង​ស្រះ គឺ​ម្ខាង​ពួក​១ ម្ខាង​ពួក​១

14 នោះ​អ័ប៊ី‌នើរ​និយាយ​ទៅ​យ៉ូអាប់​ថា ចូរ​ឲ្យ​ពួក​កំឡោះៗ​ក្រោក​ឡើង​លេង​គ្នា​នៅ​មុខ​យើង​ទៅ យ៉ូអាប់​ក៏​ឆ្លើយ​ថា ចូរ​ឲ្យ​គេ​ក្រោក​ឡើង​ចុះ

15 នោះ​គេ​ក៏​ក្រោក​ឡើង​ទៅ​តាម​ចំនួន​ដែល​បាន​កំណត់ គឺ​មាន​១២​នាក់​ដំណាង​ខាង​ពួក​បេន‌យ៉ា‌មីន និង​អ៊ីស-បូសែត​ជា​បុត្រា​សូល ហើយ​១២​នាក់​ដំណាង​ខាង​ពួក​ដាវីឌ

16 គ្រប់​គ្នា​ក៏​ចាប់​ក្បាល​គូ​គេ​រៀង​ខ្លួន ហើយ​ចាក់​គ្នា​ត្រង់​ចំហៀង​ដោយ​ដាវ ដួល​ស្លាប់​ទាំង​អស់​គ្នា​ទៅ ដូច្នេះ គេ​ហៅ​ទី​នោះ​ថា ហេល‌កាត-ហា‌ស៊ូ‌រីម ទី​នោះ​នៅ​ត្រង់​គីបៀន

17 រួច​នៅ​ថ្ងៃ​នោះ ចំបាំង​ក៏​សាហាវ​ណាស់ ហើយ​អ័ប៊ី‌នើរ និង​ពួក​ខាង​អ៊ីស្រា‌អែល ត្រូវ​ចាញ់​ដៃ​នៃ​ពួក​ខាង​ដាវីឌ។

18 រីឯ​យ៉ូអាប់ អ័ប៊ី‌សាយ និង​អេសា‌អែល ទាំង​៣​នាក់​ដែល​ជា​កូន​សេរូយ៉ា ក៏​នៅ​ទី​នោះ ឯ​អេសា‌អែល​មាន​ជើង​លឿន​ណាស់ ដូច​ជា​ប្រើស​ព្រៃ