1 រីឯនៅទីនោះ មានមនុស្សចោលម្សៀតម្នាក់ឈ្មោះសេបា ជាកូនប៊ីគ្រី ពូជបេនយ៉ាមីន វាក៏ផ្លុំត្រែឡើងពោលថា យើងរាល់គ្នាគ្មានចំណែកខាងដាវីឌ ក៏គ្មានមរដកខាងកូនអ៊ីសាយទេ ឱអ៊ីស្រាអែលអើយ ចូរយើងត្រឡប់ទៅឯទីលំនៅយើងគ្រប់គ្នាទៅ
2 ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ ក៏លះបង់ចោលដាវីឌ ទៅតាមសេបា ជាកូនប៊ីគ្រីវិញ តែពួកយូដាគេតាមស្តេចគេជាប់ទៅ ចាប់តាំងពីទន្លេយ័រដាន់ រហូតដល់ក្រុងយេរូសាឡិម។
3 ដាវីឌក៏យាងមកដល់ដំណាក់ទ្រង់ នៅក្រុងយេរូសាឡិម នោះទ្រង់យកពួកអ្នកម្នាងទាំង១០នាក់ ដែលបានទុកឲ្យនៅចាំដំណាក់ទៅបង្ខាំងទុក ហើយចិញ្ចឹមរក្សាដោយស្បៀងអាហារ តែមិនបានយាងចូលទៅឯនាងណាមួយទៀតទេ ដូច្នេះ នាងទាំងនោះត្រូវបង្ខាំងទុកឲ្យនៅជាមេម៉ាយ រហូតដល់ថ្ងៃស្លាប់។
4 រួចមក ស្តេចទ្រង់មានព្រះបន្ទូលបង្គាប់ទៅអ័ម៉ាសាថា ចូរកេណ្ឌពួកយូដា ឲ្យមកឯយើងក្នុង៣ថ្ងៃ ហើយត្រូវឲ្យអ្នកនៅទីនេះដែរ