1 រីឯនៅថ្ងៃ ដែលព្រះយេហូវ៉ាបានជួយសង្គ្រោះដាវីឌ ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទ្រង់ទាំងប៉ុន្មាន ហើយពីកណ្តាប់ដៃនៃសូល នោះទ្រង់ក៏ពោលទំនុកនេះទូលព្រះយេហូវ៉ាថា
2 ព្រះយេហូវ៉ាទ្រង់ជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំ ទ្រង់ជាអ្នកជួយទូលបង្គំឲ្យរួច
3 ព្រះទ្រង់ជាថ្មដានៃទូលបង្គំៗនឹងយកទ្រង់ជាទីពឹង ទ្រង់ក៏ជាខែល ជាស្នែងនៃសេចក្តីសង្គ្រោះរបស់ទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាទីជ្រកកោននៃទូលបង្គំ ទ្រង់ជាអ្នកជួយសង្គ្រោះ ដែលសង្គ្រោះទូលបង្គំឲ្យរួចពីអំណាចអាក្រក់
4 ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដែលទ្រង់គាប់គួរសរសើរ យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ ឲ្យរួចពីពួកខ្មាំងសត្រូវហើយ