11 ទ្រង់គង់លើចេរូប៊ីនហោះមកឃើញទ្រង់គង់លើស្លាបនៃខ្យល់
12 ទ្រង់បានយកសេចក្តីងងឹតធ្វើជាព្រះពន្លាបាំងជុំវិញទ្រង់ គឺជាទឹករួបរួមគ្នា ហើយនឹងពពកយ៉ាងក្រាស់នៅលើមេឃ
13 មានព្រាកផ្លេកៗបានកាត់ឡើង ដោយសាររស្មីនៅចំពោះទ្រង់
14 ព្រះយេហូវ៉ាទ្រង់បញ្ចេញជាផ្គរពីលើមេឃ ព្រះដ៏ខ្ពស់បំផុតទ្រង់បន្លឺព្រះសូរសៀង
15 ក៏បាញ់ព្រួញនៃទ្រង់ទៅកំចាត់កំចាយគេ និងរន្ទះទៅបំបាក់គេដែរ
16 នោះបាតសមុទ្រក៏លេចឡើង ហើយឫសនៃលោកីយ៍បានបើកឲ្យឃើញច្បាស់ ដោយព្រះយេហូវ៉ាទ្រង់បន្ទោស គឺកាលឮសូរខ្យល់គំហុកចេញពីព្រះនាសាទ្រង់។
17 ទ្រង់ចាត់ពីលើស្ថានដ៏ខ្ពស់ ឲ្យមកចាប់ទូលបង្គំស្រង់ចេញពីទឹកធំ