45 ពួកសាសន៍ដទៃនឹងចុះចូលស្តាប់បង្គាប់ទូលបង្គំ កាលគេឮពាក្យបង្គាប់ជាមុនដំបូង នោះគេនឹងស្តាប់តាមទូលបង្គំភ្លាម
46 ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅ ហើយនឹងចេញពីទីពួនរបស់គេមកដោយញាប់ញ័រ។
47 ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ សូមក្រាបថ្វាយបង្គំដល់ថ្មដានៃទូលបង្គំ ហើយសូមឲ្យព្រះដ៏ជាថ្មដានៃសេចក្តីសង្គ្រោះទូលបង្គំ បានលើកជាខ្ពស់ឡើង
48 គឺជាព្រះដែលសំរេចសេចក្តីសងសឹកជំនួសទូលបង្គំ ហើយបង្ក្រាបសាសន៍ផ្សេងៗនៅក្រោមអំណាចទូលបង្គំ
49 ព្រមទាំងនាំទូលបង្គំចេញឲ្យរួចពីពួកខ្មាំងសត្រូវ ហើយលើកទូលបង្គំឡើងជាខ្ពស់ ជាងអស់អ្នកដែលលើកខ្លួនទាស់នឹងទូលបង្គំ ក៏ដោះទូលបង្គំ ឲ្យរួចពីមនុស្សច្រឡោតផង
50 ហេតុដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ ហើយនឹងច្រៀងទំនុកសរសើរថ្វាយដល់ព្រះនាមទ្រង់។
51 ទ្រង់បានប្រោសសេចក្តីសង្គ្រោះយ៉ាងធំដល់ស្តេចនៃទ្រង់ ហើយក៏សំដែងសេចក្តីសប្បុរសដល់អ្នក ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដល់ដាវីឌនឹងព្រះរាជវង្ស ជារៀងរាបដរាបទៅ។