1 រីឯព្រះបន្ទូលក្រោយបង្អស់របស់ដាវីឌ នោះគឺថា ដាវីឌជាបុត្រអ៊ីសាយ ទ្រង់មានព្រះបន្ទូល គឺជាមនុស្សដែលបានដំកើងឡើងជាខ្ពស់ ជាអ្នកដែលព្រះនៃយ៉ាកុបបានចាក់ប្រេងតាំងឲ្យ ជាអ្នកតែងទំនុកយ៉ាងពីរោះ ក្នុងសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា
2 ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានមានព្រះបន្ទូលដោយសារខ្ញុំ ព្រះបន្ទូលនៃទ្រង់នៅលើអណ្តាតខ្ញុំ
3 ព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានមានព្រះបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែលបានមានព្រះបន្ទូលមកខ្ញុំថា អ្នកណាដែលសោយរាជ្យលើប្រជាជន នោះត្រូវតែបានសុចរិត ហើយត្រូវសោយរាជ្យ ដោយសេចក្តីកោតខ្លាចដល់ព្រះ
4 អ្នកនោះនឹងបានដូចជាពន្លឺនៅពេលព្រលឹមស្រាង កាលថ្ងៃកំពុងតែរះ ជាពេលព្រឹកមេឃស្រឡះ ដែលមានស្មៅពន្លកពីដីឡើង ដោយពន្លឺភ្លឺមកក្រោយពេលភ្លៀងធ្លាក់