២ សាំយូអែល 23:10-16 KHOV

10 លោក​នេះ​ក៏​ក្រោក​ឡើង​កាប់​ចាក់​ពួក​ភីលីស្ទីន ទាល់​តែ​រោយ​ដៃ ហើយ​ដៃ​ជាប់​នៅ​នឹង​ដង​ដាវ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​យ៉ាង​ធំ រួច​បណ្តា​ទ័ព​ក៏​ត្រឡប់​មក​ឯ​លោក ឲ្យ​ទាន់​តែ​នឹង​ប្រមូល​របឹប​ទេ

11 បន្ទាប់​ពី​លោក​នោះ​មក មាន​សាំម៉ា​ជា​កូន​អ័កេ ពួក​ហារ៉ារី គ្រា​នោះ ពួក​ភីលីស្ទីន​បាន​មូល​គ្នា​១​កង នៅ​ទី​ដែល​មាន​ចំការ​សណ្តែក‌បាយ ហើយ​ពួក​ពល​ទ័ព​ក៏​រត់​ចេញ​ពី​មុខ​ពួក​ភីលីស្ទីន​ទៅ

12 តែ​លោក​ឈរ​នៅ​កណ្តាល​ចំការ​នោះ រាំង‌រា​ហើយ​សំឡាប់​ពួក​ភីលីស្ទីន ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​យ៉ាង​ធំ។

13 មាន​៣​នាក់ ក្នុង​ពួក​ជា​ប្រធាន​ទាំង​៣០ បាន​ចុះ​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​រអាង​អាឌូឡាម ក្នុង​រដូវ​ចំរូត ឯ​កង​ពួក​ភីលីស្ទីន គេ​បាន​បោះ​ទ័ព​នៅ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម

14 នៅ​គ្រា​នោះ ដាវីឌ​គង់​នៅ​ទី​ពំនួន ហើយ​មាន​ពួក​ទ័ព​ភីលីស្ទីន​នៅ​ត្រង់​បេថ្លេ‌ហិម

15 ដាវីឌ​ទ្រង់​នឹក‌កន្លេង​ក្នុង​ព្រះ‌ទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា ឱ​បើ​ជា​មាន​អ្នក​ណា យក​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ក្រុង​បេថ្លេ‌ហិម មក​ឲ្យ​អញ​ផឹក​ទៅ​អេះ

16 ចំណែក​ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​៣​នាក់​នោះ ក៏​បំបែក​ពួក​ទ័ព​ភីលីស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​អណ្តូង នៅ​មាត់​ទ្វារ​បេថ្លេ‌ហិម​យក​មក​ថ្វាយ​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​វិញ