២ សាំយូអែល 23:22-28 KHOV

22 គឺ​ការ​យ៉ាង​នោះ​ដែល​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​បាន​ធ្វើ ហើយ​ក៏​មាន​ល្បី​ឈ្មោះ​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣០​នាក់​នោះ

23 គេ​រាប់​អាន​លោក ជា​ជាង​មនុស្ស​៣០​នាក់ តែ​លោក​មិន​ស្មើ​នឹង​ពួក​៣​នាក់​មុន​នោះ​ទេ ដាវីឌ​ទ្រង់​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​ទាហាន​រក្សា​អង្គ។

24 ឯ​អេសា‌អែល ជា​ប្អូន​យ៉ូអាប់ លោក​ជា​ម្នាក់​ក្នុង​ពួក​៣០​នាក់​នោះ​ដែរ អែល‌ហា‌ណាន ជា​កូន​ដូដូរ ពី​ក្រុង​បេថ្លេ‌ហិម

25 សាំម៉ា ជា​ពួក​ហារ៉ុឌ អេលីកា ជា​ពួក​ហារ៉ុឌ

26 ហេលែស ជា​ពួក​ប៉ាលធី អ៊ីរ៉ា ជា​កូន​អ៊ីក‌កែស ពី​ក្រុង​ត្កូអា

27 អ័បៀ‌ស៊ើរ ពី​អាន៉ា‌ថោត មប៊ូ‌ណាយ ជា​ពួក​ហ៊ូសាយ

28 សាល‌ម៉ូន ជា​ពួក​អ័ហូអា ម៉ាហា‌រ៉ាយ ពីនថូផា