២ សាំយូអែល 4:2-8 KHOV

2 រីឯ​អ៊ីស-បូសែត​ទ្រង់​មាន​មេ‌ទ័ព​២​នាក់ ១​ឈ្មោះ​ប្អាណា ហើយ​១​ទៀត​ឈ្មោះ​រេកាប ទាំង​២​នោះ​ជា​កូន​រីម៉ូន ដែល​ជា​ពួក​ប្អៀរ៉ុត ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន ដ្បិត​ស្រុក​ប្អៀរ៉ុត ក៏​រាប់​ទុក​ជា​របស់​ផង​ពួក​បេន‌យ៉ា‌មីន​ដែរ

3 ហើយ​ពួក​ប្អៀរ៉ុត​នោះ បាន​រត់​ទៅ​តាំង​ទី​លំនៅ នៅ​ឯ​គីថែម​វិញ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

4 ចំណែក​យ៉ូណា‌ថាន​ជា​បុត្រា​សូល​ទ្រង់​មាន​បុត្រា​១​នាម​ជា​មភីបូសែត ដែល​មាន​ជើង​ខ្វិន ដ្បិត​កាល​មាន​ព្រះ‌ជន្ម​៥​ឆ្នាំ ក្នុង​ខណៈ​ដែល​ឮ​ដំណឹង​មក​ពី​យេស‌រាល ពី​ដំណើរ​សូល និង​យ៉ូណា‌ថាន នោះ​ភីលៀង​ក៏​ពរ​រត់​ទៅ ហើយ​ដោយ​ព្រោះ​នាង​រត់​ទៅ​ប្រញាប់‌ប្រញាល់​ពេក បាន​ជា​កុមារ​ភ្លាត់​ធ្លាក់ ហើយ​ខ្វិន​ទៅ។

5 រីឯ​រេកាប និង​ប្អាណា ជា​កូន​រីម៉ូន ពួក​ប្អៀរ៉ុត​នោះ​គេ​ក៏​ទៅ​ឯ​ដំណាក់​អ៊ីស-បូសែត ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ពេញ​កំដៅ កំពុង​ដែល​ទ្រង់​ផ្ទំ​នៅ​វេលា​ថ្ងៃ​ត្រង់

6 គេ​ចូល​ទៅ​ក្នុង​ដំណាក់ ធ្វើ​ដូច​ជា​ចូល​ទៅ​យក​ស្រូវ​ភោជ្ជ‌សាលី ក៏​ចាក់​ទ្រង់​ត្រង់​ឧទរ​សំឡាប់​ទៅ រួច​នាំ​គ្នា​រត់​ទៅ​បាត់

7 រីឯ​កាល​គេ​បាន​ចូល​ទៅ​ក្នុង​ដំណាក់ កំពុង​ដែល​ទ្រង់​ផ្ទំ​នៅ​លើ​ព្រះ‌ទែន ក្នុង​បន្ទប់​សំរាប់​ផ្ទំ នោះ​គេ​បាន​ធ្វើ​គុត​ទ្រង់​ទៅ រួច​កាត់​យក​ព្រះ‌សិរ​ចេញ ទៅ​តាម​ផ្លូវ​ស្រុក​វាល​អស់​១​យប់​នោះ

8 គេ​នាំ​យក​ព្រះ‌សិរ​នៃ​អ៊ីស-បូសែត ទៅ​ឯ​ដាវីឌ​នៅ​ក្រុង​ហេប្រុន ទូល​ថា បពិត្រ​ព្រះ‌រាជា នេះ​ព្រះ‌សិរ​របស់​អ៊ីស-បូសែត បុត្រ​សូល ជា​ខ្មាំង​សត្រូវ ដែល​ស្វែង​រក​ជីវិត​ទ្រង់ នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សង‌សឹក​នឹង​សូល ព្រម​ទាំង​វង្សា​របស់​ទ្រង់ ជំនួស​ព្រះ‌ករុណា​ដ៏​ជា​ម្ចាស់​នៃ​ទូល‌បង្គំ​ហើយ