11 រីឯហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស ទ្រង់ចាត់សារឲ្យទៅឯដាវីឌ ព្រមទាំងជាងឈើ ជាងថ្ម ហើយនឹងឈើតាត្រៅផង ពួកនោះក៏សង់ដំណាក់ថ្វាយដាវីឌ
12 នោះដាវីឌក៏យល់ឃើញថា ព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ព្រមទាំងលើកដំកើងរាជ្យទ្រង់ ដោយយល់ដល់សាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ព្រះអង្គ។
13 គ្រាដែលបានមកពីហេប្រុនហើយ នោះដាវីឌយកស្រីអ្នកម្នាង និងភរិយា ពីពួកក្រុងយេរូសាឡិមថែមទៀត ហើយទ្រង់បង្កើតបានបុត្រាបុត្រីច្រើនឡើង
14 ឯបុត្រាទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតនៅក្រុងយេរូសាឡិមមាននាមដូច្នេះ គឺសាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន
15 យីបហារ អេលីសួរ នេផេក យ៉ាភា
16 អេលីសាម៉ា អេលាដា ហើយនឹងអេលីផាលេត។
17 កាលសាសន៍ភីលីស្ទីនឮថា គេបានចាក់ប្រេងតាំងដាវីឌឡើងជាស្តេច លើសាសន៍អ៊ីស្រាអែលហើយ នោះគេលើកគ្នាទាំងអស់ ឡើងមករកដាវីឌ តែដាវីឌបានជ្រាប រួចទ្រង់យាងចុះទៅឯទីពំនួន