22 ក្រោយនោះ ពួកភីលីស្ទីនក៏ឡើងមករាយទ័ពរបស់គេ ពេញក្នុងវាលច្រកភ្នំរេផែមម្តងទៀត
23 តែកាលដាវីឌបានទូលសួរដល់ព្រះយេហូវ៉ា នោះទ្រង់មានព្រះបន្ទូលហាមថា កុំឲ្យឡើងទៅឡើយ ត្រូវឲ្យវាងទៅពីខាងក្រោយ ហើយចូលទៅឯគេពីខាងចំការមនវិញ
24 កាលណាឯងឮសូរសន្ធឹកនៅលើចុងដើមមន ដូចជាពួកពលដើរ នោះចូរឲ្យឯងប្រញាប់ប្រញាល់ឡើង ដ្បិតគឺវេលានោះឯងហើយ ដែលព្រះយេហូវ៉ានឹងចេញទៅចំពោះមុខឯង ដើម្បីប្រហារពួកទ័ពភីលីស្ទីន
25 ដាវីឌទ្រង់ក៏ធ្វើយ៉ាងនោះដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក ហើយស្តេចទ្រង់ប្រហារពួកភីលីស្ទីន ចាប់តាំងពីក្រុងកេបា រហូតទៅដល់ក្រុងកេស៊ើរ។