២ សាំយូអែល 5:6-12 KHOV

6 នៅ​គ្រា​នោះ​ស្តេច ហើយ​នឹង​ពួក​ទ័ព​ទ្រង់ ក៏​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ច្បាំង​នឹង​សាសន៍​យេប៊ូស ដែល​នៅ​ស្រុក​នោះ គេ​បាន​មើល‌ងាយ​ដល់​ដាវីឌ​ថា ឯង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ សូម្បី​តែ​ពួក​កង្វាក់ និង​ពួក​កង្វិន ក៏​អាច​នឹង​វាយ​កំចាត់​ឯង​បាន​ដែរ ដោយ​ស្មាន​ថា ដាវីឌ​ពុំ​អាច​នឹង​ចូល​បាន​ទេ

7 ប៉ុន្តែ ដាវីឌ​ទ្រង់​ចាប់​យក​បាន​ទី​មាំ‌មួន​ឈ្មោះ​ស៊ីយ៉ូន (នេះ​ហើយ​ដែល​ហៅ​ថា ទី​ក្រុង​របស់​ដាវីឌ)

8 នៅ​ថ្ងៃ​នោះ ដាវីឌ​បាន​មាន​ព្រះ‌បន្ទូល​ថា បើ​អ្នក​ណា​នឹង​វាយ​ពួក​យេប៊ូស​បាន នោះ​ត្រូវ​តែ​ឡើង​តាម​ផ្លូវ​បង្ហូរ​ទឹក​ទៅ ហើយ​វាយ​ទាំង​ពួក​កង្វាក់ និង​ពួក​កង្វិន​នុ៎ះ​ឯង ដែល​ចិត្ត​យើង​ខ្ពើម​ទាំង​ម៉្លេះ ដោយ​ព្រោះ​ពួក​កង្វាក់ ហើយ​ពួក​កង្វិន​បាន​និយាយ​ថា វា​ចូល​មក​មិន​បាន​ទេ

9 រួច​ទ្រង់​ក៏​គង់​នៅ​ក្នុង​ទី​មាំ‌មួន​នោះ ហើយ​បាន​ហៅ​ថា​ជា​ទី​ក្រុង​ដាវីឌ ទ្រង់​សង់​ឡើង​នៅ​ព័ទ្ធ​ជុំវិញ ចាប់​តាំង​ពី​មីឡូរ ចូល​មក​ខាង​ក្នុង

10 ដាវីឌ​ទ្រង់​ក៏​ចំរើន​កាន់​តែ​ខ្លាំង​ឡើង ដោយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​ទ្រង់​គង់​ជា​មួយ។

11 រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម ហើយ​នឹង​ឈើ​តាត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ដាវីឌ

12 នោះ​ដាវីឌ​ក៏​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​លើក​ដំកើង​រាជ្យ​ទ្រង់ ដោយ​យល់​ដល់​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ព្រះ‌អង្គ។