២ សាំយូអែល 7:15-21 KHOV

15 ប៉ុន្តែ សេចក្តី​សប្បុរស​របស់​អញ មិន​ដែល​ឃ្លាត​ចេញ​ពី​វា ដូច​ជា​អញ​បាន​ដក​ចេញ​ពី​សូល ដែល​អញ​បាន​ចោល​ពី​មុខ​ឯង​ចេញ​នោះ​ឡើយ។

16 នោះ​វង្សា និង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់‌ខ្ជួន​នៅ ជា​រៀង‌រាប​ដរាប​ទៅ

17 ណាថាន់​ក៏​ទូល​នឹង​ដាវីឌ តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល ហើយ​តាម​ករ​ជាក់​ស្តែង​ទាំង​នោះ​គ្រប់​ជំពូក។

18 នោះ​ស្តេច​ដាវីឌ​ទ្រង់​ក៏​យាង​ចូល​ទៅ គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទូល‌បង្គំ​ជា​អ្វី ហើយ​ពូជ‌ពង្ស​ទូល‌បង្គំ​ជា​អ្វី បាន​ជា​ទ្រង់​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ដល់​ត្រឹម​នេះ

19 ប៉ុន្តែ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ នេះ​ជា​ការ​យ៉ាង​តូច​នៅ​ព្រះ‌នេត្រ​ទ្រង់​ទេ បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ពូជ‌ពង្ស​នៃ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ រហូត​ដល់​យូរ‌អង្វែង​ទៅ​មុខ​ទៀត ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ យ៉ាង​នោះ តើ​ត្រូវ​តាម​របៀប​របស់​មនុស្ស​ឬ

20 តើ​ដាវីឌ​ទូល‌បង្គំ​នេះ និង​ទូល​ទ្រង់​បាន​ដូច​ម្តេច​ទៅ​ទៀត ដ្បិត ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​ស្គាល់​ទូល‌បង្គំ ជា​អ្នក​បំរើ​ទ្រង់​ហើយ

21 ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​ធំ​ទាំង​នេះ ឲ្យ​ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់​បាន​ដឹង ដោយ​យល់​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់​ទេ ហើយ​ក៏​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ផង